ព័ត៌មានជាតិ

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ សរុបចំនួន ៣៧នាក់ ស្រី ១៧នាក់

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ៣៧នាក់ ស្រី ១៧នាក់ ក្នុងនោះកុមារា ០០នាក់ កុមារី ២នាក់ មានដូចខាងក្រោម៖

1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៧នាក់ ស្រី ២នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៧នាក់ ស្រី ៤នាក់ កុមារា ០០នាក់ កុមារី ១នាក់។

4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ២៣នាក់ ស្រី ១១នាក់ កុមារា ០០នាក់ កុមារី ១នាក់។

5- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។

6- ខេត្តប៉ៃលិន ច្រកព្រំ÷ ចំនួន ០០នាក់ ប្រុសចំនួន ០០នាក់ ស្រីចំនួន ០០នាក់ ។

សូមបញ្ជាក់៖ ពួកគាត់ទាំង ៣៧នាក់ ស្រី ១៧នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាប ក្នុងថ្ងៃនេះទាំងអសើហើយ ៕
ប្រភព: ក្រុមការងារប្រចាំការតាមព្រំដែនរបស់រដ្ឋបាលខេត្តសៀមរាប!!!

មតិយោបល់