នៅក្នុងប្រទេសប្រេស៊ីលអំពើហិង្សាកាប់សំលាប់ដ៏ឃោរឃៅពាក់ព័ន្ធនឹងថ្នាំញៀន បានកើតឡើងអស់រយៈពេលពេញមួយសប្តាហ៍កន្លងមកហើយ។ ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍រហូតដល់ថ្ងៃសៅរ៍ម្សិលមិញនេះ បណ្តាលឲ្យមនុស្សរាប់សិបនាក់បានរងរបួស និងលំនៅស្ថានរបស់ប្រជាពលរដ្ឋប្រមាណជា២៥ ខ្នងត្រូវបានដុតបំផ្លាញចោលទាំងស្រុង។
ប្រភពព័ត៌មានក្នុងប្រទេសប្រេស៊ីល បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មាន ខែកន្លងមកនេះ ក្រុមឧក្រិដ្ឋជនថ្នាំញៀន បានបាញ់សំលាប់មន្រ្តីនគរបាល អស់ចំនួនជាង៥០នាក់ហើយ ហើយអំពើហិង្សាពាក់ព័ន្ធនឹងថ្នាំញៀនមួយនេះដែរ នៅតែបន្តកើតឡើងនៅពាសពេញប្រទេសនៅឡើយ។
គួរបញ្ជាក់ផង ដែរថា នេះគឺជាលើកទីមួយហើយសម្រាប់ប្រទេសនេះ ដែលបានជួបប្រទះនូវអំពើហិង្សាកាប់សំលាប់គ្នាពាក់ព័ន្ធនឹងថ្នាំ ញៀន ដែលអំពើហិង្សាបែបនេះបានកើតឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសម៉ិច ស៊ីក ប្រទេសកូឡុំប៊ី និងប្រទេសអាហ្វហ្កានិស្ថាន ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ អំពើហិង្សាថ្នាំញៀន បានកើតឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសប្រេស៊ីលទៅវិញ៕
មតិយោបល់