ព័ត៌មានជាតិ

លី​ប​ង់​​និ​ង​ ​អ៊ី​ស្រា​អែ​ល​ ​កំ​​ដៅ​សា​ច់​ដុំ​ដា​ក់​គ្នា​

កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១២ ម្សិលមិញនេះ កងកម្លាំងយោធារបស់ប្រទេសលីបង់បានបាញ់គ្រាប់រ៉ុកកែតចំនួនពីរគ្រាប់ចូលទៅក្នុងទឹកដីរបស់ប្រទេសអ៊ីស្រាអែលដើម្បីជាការកំដៅសាច់ដុំដល់កងកម្លាំងយោធារបស់ប្រទេសនេះ កុំឲ្យបន្តការវាយប្រហារតាមអាកាសទៅតំបន់កាហ្សា។

ប្រភពព័ត៌មានបានឲ្យដឹងថា កងកម្លាំងយោធាអាកាសរបស់លីបង់នឹងបើកយុទ្ធនាការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលភ្លាមៗ បើសិនជាកងទ័ពរបស់អ៊ីស្រាអែល ហ៊ានបះពាល់ដល់ប្រជាពលរដ្ឋ និងទឹកដីរបស់ប្រទេសខ្លួននោះ។

គួររំឭកផងដែរថា ប្រទេសចំនួន៣ ដែលមានព្រំដែនជាប់ជាមួយនឹងប្រទេសអ៊ីស្រាអែលក្នុងនោះមានប្រទេសលីបង់ ប្រទេសអេហ្ស៊ីប និងប្រទេសប៉ាឡេស្ទីនតែងតែមានជម្លោះនឹងគ្នារាប់សិបទសវត្សរ៍កន្លងមកហើយ ដោយមេដឹកនាំរបស់ប្រទេសទាំង៣នេះបានចោទប្រកាន់ទៅលើប្រទេសអ៊ីស្រាអែលពីបទរំលោភបំពានចូលទៅក្នុងទឹកដីរបស់ខ្លួនហើយការវាយប្រហារតាមតំបន់ព្រំដែនអាចត្រូវបានបង្ករឡើងដោយប្រទេស អ៊ីស្រាអែល៕

 

មតិយោបល់