ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយកន្លែង ត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យរងការខូចខាត

មណ្ឌលគិរីៈ នៅរសៀលថ្ងៃច័ន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១និង៣០នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួនមួយខ្នង ត្រង់ចំណុចអូរអញ្ជ័រ ស្ថិតភូមិអបូន ឃុំអបូនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ផ្ទះប្រក់ស្បូវទំហំ ៤មx៦ម ម្ចាស់ផ្ទះ ឈ្មោះ យឿន យ៉េង អាយុ៤៤ឆ្នាំ និងប្រពន្ធ ឈ្មោះ ឈិន យ៉ាន អាយុ៤៥ ឆ្នាំ និងមានកូនក្នុងបន្ទុកចំនួនម្នាក់។

ខូចខាតទ្រព្យសម្បត្តិរួមមានៈ – ខោអាវ ស្រូវ ១១បាវ និង អង្ករ២០០Kg ។

មូលហេតុៈ បណ្តាលមកពីភ្លើងព្រៃរាលដាល ដោយម្ចាស់មិននៅផ្ទះ ៕

មតិយោបល់