កាលពីអង្គារម្សិលមិញក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីនបានបាញ់ប្រហារក្រុមមនុស្សសង្ស័យឈ្លបយកការណ៍ពី
ក្រុមហាម៉ាស់ចំនួន ៦នាក់ នៅតាមព្រំដែនតំបន់ហ្កាសា។
យោង តាមប្រភពព័ត៌មានបន្តថា ការបាញ់ប្រហារធ្វើឡើង បន្ទាប់ពីក្រុមជនសង្ស័យទាំងនោះ ធ្វើសកម្មភាព គួរឱ្យសង្ស័យ ខណៈពួកគេមានផ្ទុកអាវុធនិងប្រដាប់ថតរូបតាមទីកន្លែងផ្សេងៗនៃកន្លេងស្នាក់នៅរបស់ក្រុមហាម៉ាស់នោះ។
ជនសង្ស័យទាំងនេះ ត្រូវបានគេដឹងថាជាអ្នកធ្វើការងារសម្រាប់ផ្តល់ព័ត៌មានឱ្យអ៊ីស្រាអែល។ ហើយការបាញ់ប្រហារនេះ ធ្វើឡើងក្នុងពេលពួកគេជិៈទោចក្រយានយន្តឆ្លងកាត់តាមទីកន្លែង សំខាន់ៗក្នុងទីក្រុងហ្កាសា៕
មតិយោបល់