ព័ត៌មានសិល្បៈ និងកម្សាន្ត

Miss​ ​Photo​ ​City​ ​រ​ង​កា​រ​រិះ​គ​ន់​

ថ្មីនេះដែរប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងស្គម ហ្វេសប៊ុកបានឲ្យដឹងថា តារាខ្ទើយចរិកម្ញឹកម្ញក់ ខ្លួនប្រុសចរិកស្រី រ៉ូលីន ឬ Miss Photo City បានលួចចម្លងស្តាយ៍ផ្សព្វផ្សាយកាបូបយីហោ LV របស់តារាសម្តែងរបស់ហូលីវ៉ូត អេនជូលីណា ។

តាមរយៈការថតចម្លងស្តាយ៍នេះដែររ៉ូលីនក៏ត្រូវបានអ្នកលេងបណ្តាញអនឡាញទំនាក់ទំនងសង្គមហ្វេស

ប៊ុកមួយនេះ រិះគន់ផងដែរ ដោយ Wall Post ថា “Miss Photo City កំពុងថតយកស្តាយ៍តាម អេនជូលីណា ក្នុងឈុតផ្សព្វផ្សាយ កាបូប LV …….ដោយមាននឹងសំណើច និងបន្តថា ៣ ជើងបានសម”។ ប្រការនេះដែរ មានអ្នក Commentsជាច្រើនផងដែរដោយអ្នកខ្លះនិយាយថា”គួរសរសើរគាត់ទៅព្រោះមនុស្សម្នាក់ដែលជម្នះនូវភាព

អៀនខ្មាស់នៅចំពោះសារធារណៈជនហើយជនដូចគាត់គ្មានប៉ុន្មាននាក់នោះទេនេះគឺជាការតស៊ូដើម្បីជីវភាព

តែប៉ុណ្ណោះ”។ចំណែកម្ចាស់គណនីមួយទៀតបានសរសរថា”យ៉ាងណាក៏បានសើចដោយសារគាត់ដែរ”។ ទោះយ៉ាងណាម្ចាស់គណនីមួយៗមានមតិរៀងខ្លួនដោយធ្វើការគាំទ្រចំពោះរ៉ូលីន។ស្របពេលជាមួយនឹង

គ្នានេះដែរ តារាសម្តែងខ្ទើយរូបនេះបាននិយាយថា”គាត់ធ្វើស្តាយ៍ប្លែកៗនេះគឺក្នុងគោលបំណងមួយ ដើម្បីឲ្យមហាជនអស់សំណើច និងទទួលបាននូវភាពរីករាយជាមួយនឹងគាត់”។

តារាខ្ទើយរូបនេះត្រូវបានមហាជនស្គាល់ តាមរយៈការបង្កើតវីដេអូឃ្លិបប្លែកៗនៅលើ Youtube ចាប់តាំងពីពេលនោះមក រ៉ូលីន ក៏ចាប់ផ្តើមមានមុខមាត់លើសង្វៀនសិល្បៈដោយត្រូវបានគេអញ្ជើញឲ្យថតកាយវិការខារ៉ាអូខេ ជាច្រើនផងដែរ ។ មានប្រិយមិត្តជាច្រើនបាននាំគ្នាគិតថា តើ Miss Photo City ឬរ៉ូលីន យកប្តី ឬយកប្រពន្ធ?សំនួរនេះចង់ដឹងច្បាស់មានតែនាងចេញមុខបកស្រាយតែប៉ុណ្ណោះ៕

 

មតិយោបល់