ព័ត៌មានជាតិ

បំ​ផ្ទុះ​អត្ថ​ឃា​ត​​នៅ​ប៉ា​គី​ស្ថា​ន​ប​ង្ក​រ​ឲ្យ​ម​នុ​ស្ស​ ​៣​ ​នា​ក់​បា​ត់​ប​ង់​ជី​វិ​ត​

កាលពីថ្ងៃ ពុធម្សិមិញនេះ ក្នុងប្រទេសប៉ាគីស្ថានគ្រាប់បែកបានផ្ទុះឡើងចំនួនពីរលើកផ្ទួនៗគ្នានៅទីកន្លែងជួប ជុំក្រុមអ៊ីស្លាមនីកាយស៊ីអ៊ីតក្នុងទីក្រុងការ៉ាជី ។មន្ត្រីប៉ូលីសបានឲ្យដឹងថាក្នុងការវាយប្រហារចំនួនពីរលើកនេះ បណ្តាលឱ្យមនុស្សចំនួន ៣នាក់ បាត់បង់ជីវិតភ្លាមៗ និងជាង ១០នាក់ផ្សេងទៀតរងរបួស។

ប្រភព ព័ត៌មានបន្តថា ការវាយប្រហារនៅលើកទីមួយរបស់ក្រុមអត្តឃាត បានធ្វើឡើងតាមរយៈការជិៈទោចក្រយានយន្តមួយគ្រឿងហើយបុកចូលទៅក្នុង ចំណោមក្រុមអ្នកបើកបរ បណ្តាលឱ្យមនុស្សចំនួនពីរនាក់បាត់បង់ជីវិត និង ៧នាក់ផ្សេងទៀតរងរបួស។

ចំណែកការបំផ្ទុះលើកទីពីរ ត្រូវបានក្រុមអត្តឃាតលួចដាក់គ្រឿងបំផ្ទុះជាមួយសម្ភារៈនៅក្បែរ ក្រុមមនុស្សកំពុងជួបជុំគ្នា បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និងចំនួនជាង ១០នាក់ផ្សេងទៀតរងរបួស។

រហូតមកទល់នឹងពេលនេះមិនទាន់មានប្រភពព័ត៌មានណាមួយ អាចអះអាងថា ជាអំពើរបស់ក្រុមនីកាយណាមួយឲ្យបានច្បាស់លាស់នៅឡើយនោះទេ៕

មតិយោបល់