ព័ត៌មានជាតិ

ប្រ​ពៃ​ណី​​​ទ​ង​​ត្រ​ចៀ​ក​​វែ​ង​​រ​ប​ស់​​ទេ​ព​​អ​ប្ស​រ​

ទស្សនិកជនខ្មែរដែលបានអញ្ជើញទៅទស្សនាប្រាសាទបន្ទាយស្រីនៅខេត្តសៀមរាប

បានផ្តោតអារម្មណ៍យ៉ាងខ្លាំងចំពោះសោភ័ណភាពរបស់ស្រីទេពអប្សរបុរាណជាច្រើនដែល

បុព្វបុរសរបស់ខ្លួនបានឆ្លាក់សម្រាប់តុបតែងទេវស្ថាន ដែលបានស្ថាបនាឡើងនៅឆ្នាំ ៩៦៧ នៃគ.ស ពោលគឺនៅពាក់កណ្តាលទី ២ នៃស.វទី ១០ ក្នុងរជ្ជកាលរបស់ព្រះបាទរាជេន្ទ្រវរ្ម័ន ។ដើមឡើយបូជនីយដ្ឋាននេះមានឈ្មោះថា ឥស្វរបុរៈ ឬបូរីនៃព្រះឥសូរ ។

ស្រីទេពអប្សរទាំងនោះ ដែលឆ្លាក់ក្នុងឥរិយាបថឈរក្នុងស៊ុមកោងផ្តិតលើប្រាសាទថ្មមានទឹក មុខស្រស់ សុភាពរាបសា ទន់ភ្លន់ ញញឹមស្រស់ ហើយនៅត្រចៀកដែលយារធ្លាក់ដល់ស្មាគេឃើញមានពាក់គ្រឿងអលង្ការជាក្រវិលធ្វើពីមាស ឬសំរឹទ្ធ ។ គឺលក្ខណៈខុសពីភាពប្រក្រតីនេះហើយដែលធ្វើឱ្យគេធ្វើការស្រាវជ្រាវអំពីមូលហេតុ ឬអត្ថន័យរបស់ប្រពៃណីដាក់ត្រចៀកលំអដោយមានក្រវិលធំៗនៅចុងស្លឹកត្រចៀក ផង ។ ហេតុដូចម្តេចបានជានាងទេពអប្សរនៅប្រាសាទបន្ទាយស្រីមានស្លឹកត្រចៀកធ្លាក់ដល់ដើមទ្រូងខុសពីទេពធីតាផ្សេងៗ ឯទៀតដូចនៅអង្គរវត្ត ឬបាយ័នជាដើម ។

ការគយគន់នូវចម្លាក់ បុរាណទាំងនោះ ដែលមានភាពញញឹមស្រស់ប្រិមប្រិយធ្វើឱ្យគេមានអារម្មណ៍សប្បាយរីករាយ ព្រោះ ថាដំណើរមកកាន់ទេវស្ថានដើម្បីបន់ស្រន់បូជាទេវតាមានការហត់នឿយ យ៉ាងខ្លាំង ។ សូមបញ្ជាក់ថា ប្រាសាទបន្ទាយស្រីស្ថិតនៅ ឆ្ងាយ ដាច់ស្រយាលពីទីប្រជុំជន ។ ស្ថានភាពទីតាំងពុំមែនធ្វើឡើងដោយគ្មានមូលហេតុសាសនា និងជំនឿនោះទេ ។ ប្រាសាទដែលស្ថិតនៅ កាន់តែឆ្ងាយ សាសនិកជនដែលអញ្ជើញដោយថ្មើរជើង ជិះដំរី សេះ ឬដោយគ្រែស្នែងធ្វើឱ្យសាមីខ្លួនបានទទួលកុសលផលបុណ្យ កាន់តែច្រើន ។ ម្យ៉ាងវិញទៀត ទីតាំងនេះអាចឆ្លុះបញ្ចាំងឱ្យគេឃើញពីទស្សនៈខ្មែរនាសម័យបុរាណដែលជឿលើ ប្រាសាទ ឬអាស្រម ដែលជាកន្លែងសម្រាប់អង្គុយតាំងធម៌ឬស្មឹងស្មាធិ៍នៃតាបស ឬព្រាហ្មណ៍ មិនត្រូវស្ថិតនៅក្បែរសង្គមមនុស្សឡើយ ដែលប្រកបដោយ អស្ថេរភាព ហិង្សា ទោសៈ មោហៈ លោភៈ ។ល។លើសពីនេះទៅទៀត រូបចម្លាក់ដ៏ស្រស់បស់ មាត់រីកស្គុះស្គាយដូចបុប្ផានិងឥរិយាបថដ៏ទន់ភ្លន់របស់ស្រីទេពអប្សរមានតួនាទី ធ្វើឱ្យសេចក្តីហត់នឿយទៅជាលែងហត់អ្នកមានទុក្ខទៅជាអស់ទុក្ខ អ្នកមានកង្វល់ក្លាយទៅជាសប្បាយរីករាយទៅវិញ ព្រោះនៅទីនោះ ដែលជាទេវស្ថានហើយដែលមានរូបនាងជាអ្នកបម្រើ គឺជាស្ថានសួគ៌ ។

តាមរយៈរូបចម្លាក់ ទាំងឡាយនៅបន្ទាយស្រី ដំបូងឡើយ គេគិតថាប្រពៃណីនិយមត្រចៀកវែងនិងពាក់ក្រវិលនៅចុងទង ត្រចៀក ជាឥទ្ធិពលនៃវប្បធម៌ឥណ្ឌូនេស៊ីដោយហេតុថាជនជាតិដាយ៉ាក់ជាជនជាតិដើមរស់នៅតាមព្រៃភ្នំឱ្យតម្លៃ យ៉ាងខ្ពស់ចំពោះទំនៀមទម្លាប់នេះ ។ ប៉ុន្តែឥឡូវចំពោះទស្សនៈខាងលើនេះ គេបានផ្លាស់ប្តូរចិត្តគំនិតវិញហើយព្រោះថាគេពុំទាន់បានប្រមូលឯកសារដើម្បីយកទៅពិគ្រោះពិភាក្សាឱ្យឃើញ ច្បាស់លើបញ្ហានេះ ។

ម្យ៉ាងទៀតកន្លងមកនេះ គឺរវាងឆ្នាំ ១៩៧៣-១៩៩៩ក្រោយពេលដែលគេបានសិក្សាប្រពៃណីបងប្អូនខ្មែរដែលរស់នៅតាមដង ព្រៃភ្នំ ហើយដែលពុំបានទទួលឥទ្ធិពលនៃវប្បធម៌-អារ្យធម៌ ក្លិង្គដូចខ្មែរនៅតាម វាលទំនាប និងឆ្នេរសមុទ្រ គេបានសម្គាល់ថា ការដែលខ្មែរនា ១០០០ ឆ្នាំមុនឆ្លាក់ស្ត្រីមានស្លឹក និងទងត្រចៀកវែងដល់ទ្រូងដូច្នេះ ពុំមែនជាការចៃដន្យទេ ប៉ុន្តែវាមានអត្ថន័យរបស់វា ។

តាមពិតទៅ ទស្សនៈស្តីពីសម្ផស្សស្ត្រី ឬបុរសក្នុងសង្គមនីមួយៗមានលក្ខណៈប្រែប្រួលទៅតាមយុគសម័យ ពោលគឺអាចផ្លាស់ប្តូរទម្រង់ ។ ដូចគ្នានេះដែរ កាលណាគេឈប់និយមប្រពៃណីណាមួយហើយប្រពៃណីនោះត្រូវរលត់រលាយសាបសូន្យដូចការ ពាក់ក្រវិល និងត្រសាល់ត្រចៀកដូចជនជាតិខ្មែរយើងពីដើម ។

ចំពោះការដាក់ក្រវិល ត្រចៀកវែង យើងគូរតែគិតថាជាម៉ូតបុរាណមួយដែលខ្មែរធ្លាប់និយមលម្អខ្លួនប្រាណ ក៏ប៉ុន្តែឥឡូវនេះ វាហួសសម័យទៅហើយ ហើយគ្រាន់តែមានចម្លាក់ជាភស្តុតាងនៃការឱ្យតម្លៃ
តាមការស្រាវជ្រាវរប ស់យើង ប្រពៃណីនេះកើតចេញពីខឿនវប្បធម៌ ស្រុកអាយដែលមានអាយុច្រើនពាន់ ឆ្នាំមកហើយ គឺបានផ្តើមឡើងនៅសម័យលោហធាតុរវាង ២០០០ ឆ្នាំ និង ១០០ ឆ្នាំមុនគ.ស បើយើងសំអាងទៅលើក្រវិលសំរឹទ្ធ ដែលគេបានរកឃើញនៅក្នុងស្ថានីយបុរេប្រវត្តិសាស្ត្រជាច្រើនក្នុង ឧបទ្វីបឥណ្ឌូចិនយើងនេះដែលជាទឹកដីកុលសម្ព័ន្ធមន-ខ្មែរ ។

មួយវិញទៀត មានភស្តុតាងជាច្រើនបញ្ជាក់នៅតំបន់ព្រៃភ្នំកុលសម្ព័ន្ធខ្មែរយើង ជាច្រើន ជាទូទៅនៅតែនិយមពាក់ក្រវិលត្រចៀកសំរឹទ្ធនេះមិនដាច់ តែសម័យបុរេប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្នកាល ហើយការនិយមនេះត្រូវធ្វើឡើងចំពោះស្ត្រីភេទណាដែលស្តុកស្តម្ភ ឬមានឋានៈខ្ពង់ខ្ពស់ ។ លើសពីនេះទៀតការនិយមក្រវិលនេះពុំមែនធ្វើឡើងដោយឯកឯងនោះទេ ឬក៏ពុំបានប្រារព្ធពិធីឆ្លងនោះ ដែរ ។

ពិតមែនតែខ្សែភ្នែក យើងសព្វថ្ងៃដែលយើងឃើញថា ប្រពៃណីព្នងនាជំនាន់បុរាណគេទទួលស្គាល់ថាទងត្រចៀកកាន់តែវែង សម្ផស្សស្រីកាន់តែមានកម្រិតខ្ពស់ ទន្ទឹមនឹងនេះដែរកិត្តិនាមរបស់ស្ត្រីកាន់តែធំ ។

ឆ្លងតាមការស្រាវជ្រាវ ខាងលើបានឱ្យគេដឹងថាថ្វីត្បិតតែចំណាស់គួរឱ្យមោទនភាពនៃប្រពៃណីរបស់ជាតិយើងបានរលត់បាត់ទៅ ហើយក៏ដោយ ក៏ប៉ុន្តែនៅសល់ភស្តុតាងជាច្រើនដែលបង្ហាញនូវចំណាស់វប្បធម៌ របស់ជនជាតិខ្មែរដែលមានការវិវឌ្ឍពីសម័យ មួយទៅសម័យមួយយ៉ាងពិតប្រាកដ (ម.ត្រាណេ) ៕

ប្រភព៖wikipedia

មតិយោបល់