ព័ត៌មានជាតិ

Leonhard​​​ ​​Euler​ ​គ​​ណិ​​​ត​​វិ​​ទូ​​និ​​ង​​​រូ​​ប​​វិ​​ទូ​​​​ដ៏​​ល្បី​ល្បា​ញ​​​រ​ប​ស់​​រុ​ស្ស៊ី​​

Leonhard Eulerកើតនៅថ្ងៃ ១៥ មេសា ១៧០៧ និងស្លាប់នៅថ្ងៃ ១៨ កញ្ញា ១៧៨៣)ជាគណិតវិទូនិងរូបវិទូស្វ៊ីសដ៏ល្បីល្បាញមួយរូប។ គាត់បានស្រាវជ្រាវរកឃើញរបស់សំខាន់ៗជាច្រើនក្នុងវិស័យដ៏ទូលំទូលាយដូចជាការគណនាមិនកំណត់ (infinitesimal calculus) និងទ្រឹស្ដីក្រាប។ គាត់ក៏ជាអ្នកបង្កើតពាក្យនិងនិមិត្តសញ្ញាគណិតវិទ្យាទំនើបជាច្រើន ផងដែរជាពិសេសសម្រាប់ផ្នែកគណិតវិភាគ ដូចជាសញ្ញាតំណាងអនុគមន៍ជាដើម។គាត់បានបង្កើតស្នាដៃល្បីៗក្នុងវិស័យមេកានិចឌីណាមិចអង្គធាតុរាវ អុបទិចនិងតារាវិទ្យា។

អយល័របានចំណាយពេលវេលាភាគច្រើននៃជីវិតពេញវ័យរបស់គាត់រស់នៅ ក្នុងក្រុងសាំងពេទ័របួគ៌ ប្រទេសរុស្ស៊ី និងក្រុងប៊ែរឡាំង រាជាណាចក្រព្រុស្ស៊ីយ៉ា (សព្វថ្ងៃប្រទេសអាល្លឺម៉ង់)។ គាត់ត្រូវបានគេចាត់ទុកថាជាគណិតវិទូដ៏ល្បីបំផុតនៅក្នុងសតវត្សរ៍ ទី១៨និងអាចចាត់ទុកជាគណិតវិទូដ៏ល្បីបំផុតគ្រប់កាលសម័យ ដោយមិនអាចប្រកែកបាន។ គាត់ជាបុគ្គលដែលបានបង្កើតស្នាដៃដ៏ច្រើន; ស្នាដៃរបស់គាត់បើចងក្រងជាសៀវភៅទម្រង់ក្វារតូ(សៀវភៅទំហំ 9×12″)នោះអាចមានរហូតដល់៦០ទៅ៨០ក្បាល។លោក ព្យែរស៊ីម៉ុន ឡាប្លាស់ បានសម្ដែងពីឥទ្ធិពលរបស់លោកអយល័រក្នុងផ្នែកគណិតវិទ្យា ដោយប្រយោគមួយឃ្លាថា “អានអយល័រ, អានអយល័រ, គាត់ជាគ្រូរបស់យើងក្នុងគ្រប់វិស័យ” ដែលក្រោយមកគេសម្រួលមកជា “”អានអយល័រ, អានអយល័រ, គាត់ជាគ្រូរបស់យើងទាំងអស់គ្នា”។

រូបថតអយល័រ ត្រូវបានដាក់បង្ហាញនៅលើក្រដាសប្រាក់១០ហ្វ្រង់ស៊េរីទី១០របស់ ស្វ៊ីសនិងនៅលើតែមជាច្រើនរបស់ប្រទេសស្វ៊ីស អាល្លឺម៉ង់ និងរុស្ស៊ី។ គេបានដាក់ឈ្មោះកូនភពមួយថា កូនភពអយល័រ២០០២ ដើម្បីជាការផ្ដល់កិត្តិយសដល់គាត់។ គាត់ក៏ត្រូវបានគេកត់បញ្ចូលដើម្បីធ្វើបុណ្យរំលឹកគុណដោយព្រះ វិហារ Lutheran ទៅក្នុងប្រក្រតីទិននៃសន្តបុគ្គលក្នុងថ្ងៃ២៤ឧសភា; អយល័រជាអ្នកជឿស៊ប់លើសាសនាគ្រឹស្ទ ដែលជឿថាព្រះគម្ពីរត្រឹមត្រូវឥតខ្ចោះហើយបានសរសេរលិខិតជាច្រើនការពារសាសនាទប់ទល់នឹងអ្នកដែលមិនជឿលើ ព្រះគម្ពីរនាសម័យនោះ៕

មតិយោបល់