អ្នកខ្លះគិតថា “លុយគឺជាព្រះជាម្ចាស់ ធ្វើអ្វី គ្រប់បែបយ៉ាងទាំងក្តីស្រលាញ់ និងមិត្តភាព ទឹកចិត្ត របស់របរនិងរឿងផ្សេងៗសព្វបែបយ៉ាងទាមងអស់”។តាមពិតៅមនុស្សមួយចំនួន ប្រហែលជាគិតបែបនេះមែន។
បើដូច្នេះតើលុយអាចធ្វើអ្វីៗបានគ្រប់បែបយ៉ាងមែនទេ?
អ្នកសាកល្បងគិតដល់លក្ខណៈរបស់សេដ្ឋីដែលអ្នកស្គាល់ មិនថាជាអាជីវករ កីឡាករល្បីៗ ឬវិចិត្រករ ល្បីឈ្មោះទេ បុគ្គលទាំងនោះគឺមាន”សមត្ថភាពពិសេស” ផ្សេងៗគ្នា ដែលអស្ចារ្យជាងអ្នកដទៃ ពួកគេបាននាំយកនូវសមត្ថភាពទាំងនោះមក ប្រើរហូតបានក្លាយទៅជាអ្នកមាន។តែការធ្វើឲ្យសមត្ថភាពពិសេសអស្ចារ្យ នោះចេញមកបាន វាត្រូវតែអាស្រ័យ លើ”ការឧស្សាហ៍ព្យាយាម” ផង។
ប្រសិនបើអ្នកស្តាប់ហើយដឹងថា ត្រូវមានសមត្ថភាពនិងត្រូវមាន ការឧស្សាហ៍ ព្យាយាម តែត្រឹមតែស្តាប់ ចូលត្រចៀកខាងឆ្វេង ចេញពី ត្រចៀកខាងស្តាំក៏វាគ្មានប្រយោជន៍ដែរ។សមត្ថភពទំាងនោះ អាចនាំឲ្យគេរកវិធីដោះស្រាយបញ្ហាផ្សេងៗបាន ចំណែកភាពស្មោះត្រង់ ភាពឆ្លាតវៃ ឬការមានចិត្តក្លាហាន សាកល្បង និងហ៊ាន ប្រថុយប្រថាន គឺជាកត្តា ទ្រទ្រង់សំខាន់បំផុត។
មួយទៀតរឿងទាំងនេះ ត្រូវអាស្រ័យ លើការអប់រំ ក្នុងជីវិត ប្រចាំថ្ងៃ ហើយនិងធ្វើឲ្យសមត្ថភាពកាន់តែខ្ពស់ឡើង។ពេលដែល សមត្ថភាពអភិវឌ្ឍពេញទំហឹង វានឹងធ្វើឲ្យយើងឆ្ពោះទៅកាន់ភាព មានបានកាន់តែជិតទៅៗ។
ពិតប្រាកដណាស់ សមត្ថភាពយកលុយទិញ មិនបាន តែវាធ្វើឲ្យកើតជាលុយបាន៕
ប្រភព៖សៀវភៅវិធីបង្រៀនកូនឲ្យចេះចាយលុយ
មតិយោបល់