ព័ត៌មានជាតិ

ស្គាល់​កុំ​ព្យូទ័រ​ដែរ​ ឬទេ​?​

កុំព្យូទ័រគឺជាម៉ាស៊ីនម៉្យាងដែលអាចផ្លាស់ប្ដូរព័ត៌មានយ៉ាងល្អនិងជាក់លាក់ជាទីបំផុតដោយយោង

ទៅតាមរូបមន្ដនិងច្បាប់ត្រឹមត្រូវ។កុំព្យូទ័របាន ស្ថិតនៅសំរាប់មនុស្សជាយូរណាស់មកហើយ។ កុំព្យូទ័រកាលពីរមុនមានទំហំធំ និងមានការបំរើបំរាស់បានតិចក៏ប៉ុន្ដែកុំព្យូទ័រនាពេលបច្ចុប្បន្ន នេះវិញមានការកែប្រែជាច្រើនយ៉ាងកាន់តែមានភាពងាយស្រួលជាងមុនដូចជាៈ ពួកគេបានកែប្រែទំហំរូបរាង គុណប្រយោជន៏ ការប្រើប្រាស់ កាន់តែមានភាពងាយស្រួល ជាងមុននិងចូលរួមបំរើពិភពលោកកាន់តែបាច្រើន ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ កុំព្យូទ័រក្លាយជាវត្ថុដ៏អស្ចារ្យនិងមានតំលៃសំរាប់មនុស្សទូទៅ។ វាជាអ្នកផ្ដល់ពត៍មានកាន់តែរហ័ស និងទំនើបជាទីបំផុត។ កុំព្យូទ័រអាចធ្វើអ្វីៗគ្រប់យ៉ាងដែល នរណាម្នាក់ចង់ អោយវាធ្វើ កុំព្យូទ័រអាចដោះស្រាយគណិតវិទ្យា ពីរព្រោះអ្នកសរសេរកម្មវិធីបានប្រាប់ពួកគេពីររបៀបដោះស្រាយ គណិតវិទ្យា ព្រោះតែ កុំព្យូទ័រមានភាពរហ័ស លឿន ទំនើបអាចដោះស្រាយបញ្ហាគណិតរាប់លានក្នុងមួយវិនាទី ។ កុំព្យូទ័រអាចគ្រប់គ្រងរោងចក្រជាច្រើន ដែលពីរ មុនមកធ្លាប់តែប្រើមនុស្សដើម្បីគ្រប់គ្រង តែពេលនេះពួកគែប្រើកុំព្យូទ័រដើម្បីគ្រប់គ្រង វាមានភាពងាយស្រូលនិងប្រសើរជាមុនឆ្ងាយណាស់៕

មតិយោបល់