ព័ត៌មានជាតិ

Cristiano Ronaldo ជួ​យ​ឲ្យអធិរាជស ស្មើ ជាមួយនឹង Valencia (Video Inside)

អេស្ប៉ាញ៖កីឡាករ Cristiano Ronaldo បាន​ជួយឲ្យក្លិប អធិរាជស Real Madrid តាមស្មើ ២ – ២ ជាមួយនឹង Valencia បន្ទាប់ពី Bacelona ក៏ស្មើ Getafe ស្របពេលដែល Atletico Madrid ចាញ់ Levante ២ -០ កាលពីរាត្រីយប់មិញនេះ​។​
article-2620071-1D93423F00000578-268_634x460
ក្នុងការប្រកួតនេះដែរ​ក្លិបភ្ញៀវ Valencia បានបំប៉ោងសំណាញ់ ក្លិបម្ចាស់ផ្ទះ អធិរាជស ​នៅនាទី ៤៤ ក៏ប៉ុន្តែនៅនាទី ៥៩ ក្នុងតង់ទី ២ ​ដោយការតែត​ឲ្យដ៏ល្អរបស់ Ronaldo ហើយ Ramos ក៏តែតបំប៉ោងសំណាញ់បន្ថែម ជួយ​ឲ្យក្លិបខ្លួនតាមស្មើ ។ តែទោះជាយ៉ាងណា Parejo របស់ ក្លិប Valencia បាន​ស៊ុតបំប៉ោងសំណាញ់អធិរាជ​នាំមុខ​សារជាថ្មី នៅនាទី ៦៥ ។ គ្រាប់បាល់នាំមុខរបស់ Valencia បានធ្វើអធិរាជស កាន់តែតានតឹង ដោយពុះកញ្ជ្រោល​​តាមស្មើ ហើយក៏ធ្វើបានសម្រេច ដោយការផាយជើងចាស់របស់ Ronaldo នៅនាទី ៩០ + ៣ ខណៈដែល Di Maria ស៊ុត​ឲ្យយ៉ាងស្អាតនោះ ។​

លទ្ធផលស្មើ​នេះ បានធ្វើ​ឲ្យ Real Madrid បាត់បង់ឱកាស​មួយទៀត ជាពិសេស​លេខរៀងលើតារាងតែម្តង តែ​ទោះជាយ៉ាងណា Real Madrid នៅសល់ ១ ប្រកួតក្នុងដៃ ​ ដោយ Atletico Madrid និង Bacelona ប្រកួតលើកទី ៣៦ ហើយ Real ទើបតែប្រកួតលើកទី ៣៥ ដោយមាន ៨៣ ពិន្ទុ ចាញ់ Atletico Madrid ៥ ពិន្ទុ និង Bacelona ២ ពិន្ទុតែប៉ុណ្ណោះ ៕​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់