ព័ត៌មានជាតិ

ក្រុមហ៊ុន ​Honda ​នឹង​ប្រមូល​រថយន្ត ​១៥៧​គ្រឿង​នៅ​សហរដ្ឋអាមេរិក

រោងចក្រផលិតរថយន្តធំមួយរបស់ជប៉ុន Honda Motor នឹងប្រកាសប្រមូលរថយន្តចំនួន ១៥៧គ្រឿង ដែលជាប្រភេទរថយន្ត 2012-Civic នៅក្នុងសហរដ្ឋអាមេរិក ព្រោះថារថយន្តអស់ទាំងនេះមានបញ្ហាប្រអប់លេខ។

បើតាមការឲ្យដឹងពីក្រុមហ៊ុន ប្រអប់លេខដែលមានបញ្ហានោះគឺត្រូវរចនាឡើងសម្រាប់ម៉ូដែល 2013-Civic ប៉ុន្តែដោយសារតែមានកំហុសឆ្គងទើបត្រូវបានបញ្ចូលក្នុងម៉ូដែល 2012-Civic មូយចំនួនទៅ។

បញ្ហាប្រអប់លេខខាងលើវាអាចបណ្ដាលឲ្យការប្រតិបត្តិមានភាពគាំង ដែលនាំឲ្យកើតមានគ្រោះថ្នាក់ដល់អ្នកបើកបរ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានករណីខាងលើកើតឡើងឡើយ។

ក្រុមហ៊ុន Honda បានបញ្ជាក់ថា រាល់អតិថិជនទាំងអស់ដែលបានទិញនូវរថយន្តម៉ូដែលខាងលើ ក្រុមហ៊ុននឹងផ្ញើនូវសេចក្ដីបញ្ជាក់ព័ត៌មានបន្ថែមតាមរយៈអ៊ីមេល នៅខែធ្នូខាងមុខ៕

មតិយោបល់