ព័ត៌មានជាតិ

រដ្ឋបាលព្រៃឈើក្រយា មន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម និងកម្លាំងសឹករងកំពង់ធំ ចាប់គោយន្តកន្ត្រៃដឹកឈើ ២គ្រឿង

កំពង់ធំ: ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើក្រយា និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានសហការជាមួយកម្លាំងតំបន់សឹករងកំពង់ធំ រួមជាមួយគណ:កម្មការសហគមន៍ព្រៃឈើវាលអូរក្តី បានចុះប្រតិបត្តិការនៅតំបន់ព្រៃសហគមន៍វាលអូរក្តី ក្នងភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក បានជួបប្រទះ និងឃាត់ចាប់បានគោយន្តកន្ត្រៃ ចំនួន ០២គ្រឿង ដឹកជញ្ជូនកូនឈើចម្រុះ(អង្កត់ផ្ចឹត១៥-២៩ស.ម)សរុបចំនួន ៥២ដើម។

នៅក្នុងប្រតិបត្តិការនេះដែរ ក្បាលគោយន្តបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រីឯកូនឈើ និងរ៉ឺម៉កគោយន្តរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើក្រយា៕

photo_2016-10-25_22-36-45

photo_2016-10-25_22-36-47

photo_2016-10-25_22-36-49

photo_2016-10-25_22-36-51

មតិយោបល់