ព័ត៌មានជាតិ

បុគ្គលិកជាន់ខ្ពស់​ Apple ​លក់​ប័ណ្ណ​ភាគហ៊ុន​ចំនួន​ 35,000​ បាន​ទឹក​ប្រាក់​ $20.80​ លាន​ដុល្លារ​

យោងតាម​ឯកសារ​របស់​គណៈកម្មកា​រមូល​ធនបត្រ និង​រូបិយប័ណ្ណ​សហរដ្ឋអាមេរិក បានឲ្យដឹងថា អតីត​បុគ្គលិក​ដែល​ប្រកាស​ចូលនិវត្ដន៍ ហើយ​ត្រឡប់​មក​បម្រើ​ការងារ​វិញ​របស់​ក្រុមហ៊ុន Apple បាន​លក់​ប័ណ្ណ​ភាគហ៊ុន​ចំនួន 35,000​។​

​លោក Bob Mansfield ដែល​ជា​ប្រកាស​ចូល​និវត្តន៍​កាលពី​ខែ​មិថុនា ហើយ​ត្រូវបាន​ក្រុមហ៊ុន Apple អញ្ជើញ​ឲ្យមក​ធ្វើ​ការ​វិញ បាន​លក់​ប័ណ្ណ​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន Apple ចំនួន 35,000 ទទួលបាន​ទឹកប្រាក់​ចំនួន $20.80 លាន​ដុល្លារ​។​

​កាល​លក់​ប័ណ្ណ​ភាគហ៊ុន​របស់​លោក Bob Mansfield ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ​ទី ២៨​ខែវិច្ឆិកា ឆ្នាំ ២០១២ ហើយ​តាម​ការបញ្ជាក់​ពី គណៈកម្មការ​មូលធន​ប​ត្រ និង​រូបិយប័ណ្ណ​សហរដ្ឋអាមេរិក បានឲ្យ​ដឹង​បន្ថែមទៀតថា នេះ​គឺជា​ចំណែក​ភាគហ៊ុន​មួយ​ប៉ុណ្ណោះ នៅ​មាន​ច្រើន​ជា​នេះ​ទៅ ដែល​លោក​កំពុងតែ​កាន់កាប់​ក្នុង​ដៃ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយពេល​ដែល​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន Apple វិញ​លោក Bob Mansfield ត្រូវបាន​តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក Tim Cook នាយក​ប្រតិបត្តិ Apple និង​ជា ប្រធាន​បច្ចេកវិទ្យា​៕​

មតិយោបល់