ស្ដ្រីជាប្រពន្ធ និងកូនចំនួន ២នាក់ត្រូវបានអគ្គីភ័យឆេះស្លាប់នៅក្នុងផ្ទះ ដោយសារបុរសជាប្ដីបានចាក់សោរពីខាងក្រៅ។ នេះបើយោងតាមគេហទំព័រ China.org.ch ចុះផ្សាយនៅថ្ងៃនេះ។
កាលពីថ្ងៃពុធទី ២៨ខែវិច្ឆិកា ឆ្នាំ ២០១២ ម្សិលមិញនេះ មានជម្លោះមួយបានកើតឡើងរវាងប្ដី ប្រពន្ធ មួយគូដែលបណ្ដាលឲ្យកើតមានអគ្គីភ័យស្លាប់មនុស្ស ៣នាក់ ដែលនៅក្នុងនោះមានស្ដ្រីជាប្រពន្ធ និងកូន។ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ខណៈពេលដែលប្ដីប្រពន្ធឈ្លោះទាស់ទែងគ្នា បុរសជាប្ដី បានប្រវែង នូវចង្កៀងប្រេងកាត ទៅលើគ្រែដេក រួចហើយបុរសជាប្ដីក៏បានចេញទៅក្រៅបាត់ដោយបានចាក់សោរ ពីខាងក្រៅ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងប្រុសម្នាក់អាយុ ១២ឆ្នាំ បានស្រែកហៅឲ្យអ្នកជិតខាងជួយ ខណៈពេលដែលម្ដាយ និងបងប្អួនរបស់គេ ទាំងពីរនាក់បានជាប់នៅក្នុងផ្ទះ។
អគ្គីភ័យមួយនេះ បានឆាបឆេះ រាលដាលដល់ផ្ទះអ្នកជិតខាងដែលភាគច្រើនផ្ទះទាំងនោះសាងសង់អំពីឈើ ហើយនៅ ក្រោយពេលដែល ក្រុមពន្លត់ អគ្គីភ័យជួយសង្គ្រោះគឺមានផ្ទះចំនួន ៧ខ្នងត្រូវបានបំផ្លាញដោយ អង្គីភ័យមួយនេះ៕
មតិយោបល់