នាង Carine Felizardo គឺជាតារាម៉ូដែលដែលមានសម្រស់ស្រស់ឆើតឆាយ តែមានសម្បុរខ្មៅស្រអែមបន្តិច ដែលមកពីទិសខាងជើងនៃប្រទេស ប្រេស៊ីល។ យោងតាមគេហទំព័រ បរទេសមួយដែលចុះបង្ហាញកាលពីថ្ងៃអាទិត្យម្សិលមិញបានឲ្យដឹងថា Carine Felizardo បានគ្រងនូវម្កុដ ក្នុងកម្មវិធី Miss Bumbum 2012 ដែលជាកម្មវិធីមួយប្រកួតប្រជែងរកអ្នកដែលមានគូថស្រស់ស្អាត ធ្វើឡើងនាទីក្រុង Sao Paulo ។
Carine Felizardo បានប្រាប់ឲ្យដឹងថា នាងសប្បាយរីករាយណាស់ចំពោះជ័យជម្នះមួយនេះ ហើយក៏មានទំនុកចិត្តណាស់លើខ្លួនឯងដែរ ដែលអាចលើកពាននៃកម្មវិធីមួយនេះ ហើយអាចធ្វើឲ្យជីវិតរបស់ខ្ញុំមានការផ្លាស់ប្តូរពីឥឡូវនេះ នេះគឺសម្តីដែលនាងបានប្រាប់ដល់សារព័ត៌មាន The NY Daily News ។នាងបន្ថែមទៀតថា សម្រាប់ជោគជ័យនេះ និងអ្វីដែលកើតឡើងសម្រាប់នាងក្នុងអំឡុងពេលប្រកួត នាងនឹងយកវាមកកែខៃ ឲ្យក្លាយទៅជាតារាម៉ូដែលអាជីពតែម្តង ហើយខ្ញុំក៏សូមអរគុណចំពោះការបោះឆ្នោតគាំទ្ររបស់អ្នករាល់គ្នាមកលើខ្ញុំផងដែរ ដែលពួកគេទាំងនោះបានជឿជាក់លើខ្ញុំ ដោយមានគ្រួសាររបស់ខ្ញុំ និងមិត្តភក្តិផងដែរ។
មានគណះវិនិច្ឆ័យ ដែលជាស្ត្រី ៦ នាក់ និង ប្រុស ៥ នាក់បានដាក់ពិន្ទុ ដោយជ្រើសរើសយក Carine Felizardo ក្នុងបេក្ខភាព ១៥ នាក់ចុងក្រោយ នៅក្នុងរដូវកាល ឆ្នាំ ទី ២ នៃការប្រកួតប្រជែង នៅសណ្ណាគារមួយ នាទីក្រុង Sao Paulo។ចំណែកលេខ ២ បានទៅនាង Andressa Urach មានវ័យ ២៥ ឆ្នាំ Santa Catarina និង បេក្ខភាព វ័យ ២១ ឆ្នាំ Camila Vernaglia មកពីទីក្រុង Sao Paulo គឺស្ថិតនៅលេខ រៀងទី ៣ ។
តារាជ័យ លាភី វ័យ ២៥ ឆ្នាំនាង Carine Felizardo សម្រាប់ជ័យជម្នះនេះទទួលបានប្រាក់ R$5,000 ដែលស្មើរនឹង $2,560 ហើយត្រូវបានអញ្ជើញឲ្យថតរូបអាក្រាតដាក់លើគ្របទស្សនាវដ្តី Sexy magazine ដោយចេញលើទីផ្សារ នាខែ មករា ឆ្នាំ ២០១៣ ខាងមុខនេះ។
ក្នុងការប្រកួតវគ្គចុងក្រោយនេះ Carine Felizardo ត្រូវប្រកួតប្រជែងនិងតារាម៉ូដែល ១៤ នាក់ផ្សេងទៀត តែលទ្ធផលត្រូវសម្រេចឲ្យដល់នាង ដោយក្នុងនាមជាតារាម៉ូដែលដែលមាគូថដ៏ស្រស់ស្អាតនោះ។
តារាស្រីរូបនេះបានបន្តទៀតថា “ខ្ញុំគឹមានទំនុកចិត្តលើសម្រស់គូថរបស់ខ្ញុំណាស់ ហើយក៏ជាលទ្ធផលមួយដ៏ល្អតំណាងឲ្យស្ត្រីនៃជនជាតិប្រេស៊ីលនោះដែរ ដោយអត់ទ្រាំហាត់ពត់ដុំខ្លួនជាមួយនឹងក្លិបហាត់ប្រាណជាយូរណាស់មកនោះ”។
គួរបញ្ជាក់ផងដែរថាមានបេក្ខភាពជាង ៥០០ នាក់ដែលចូលរួមមកប្រកួតប្រជែងក្នុងកម្មវិធីនេះដោយគ្មានរឿងវាទប្បដិវាទនោះទេ៕
មតិយោបល់