ចម្ប៉ា ឬ ចំប៉ាជារុក្ខជាតិមានផ្កាក្លិនក្រអូបបំផុតនិងមកពីទ្វីបអាស៊ី។ ឈ្មោះឡាតាំងជា Magnolia × alba។ រុក្ខជាតិនិះបានកើតផ្សំមកពី ចម្ប៉ាក្រហម (Magnolia champaca) និង ចម្ប៉ាភ្នំ (Magnolia montana)។ នាងមណ្ឌាទេវី ធីតាកបិលមហាព្រហ្ម ទ្រង់សៀតផ្កាចម្ប៉ា ។
ពាក្យចម្ប៉ាក៏សរសេរ ‘ចំប៉ា’ ក៏មាន ពាក្យនេះប្រែមកពីពាក្យបាលី ចម្បក និងអានថា ចម់ប៉ៈកៈ។ ខ្មែរហៅថាផ្កា ចំប៉ាស ផង។ ពាក្យអង់គ្លេសហៅថា White Champaca ឬ White Champak (វ៉ៃត៍ចាំប៉ាកា) មានន័យថា ចម្បកស និងមានពាក្យ White Sandalwood មានន័យថា ឈើចន្ទន៍ស ។ ភាសាចិនហៅថា ប៉ាកឡាន (Pak Lan)។
ការប្រើ
នៅស្រុកចិនផ្កាចម្ប៉ាបានយកឆុងជាមួយទឹកឬជាមួយនិងតែ។ ក្នុងវប្បធម៌ខ្មែរនិងថៃ ផ្កាចម្ប៉ាបានប្រើធ្វើររយ៉ារបស់ភួងកំរងជាមួយផ្កាម្លិះដាក់តាំងអង្គអ្នកនាដកម្ម៕
មតិយោបល់