ភ្លា​ស្បែ​ក​ជ្រូ​ក​ គ្រាន់តែ​ឃើញ​ស្រក់ទឹកមាត់​

នៅរាត្រីនេះដែរ គេហទំព៍័រ ដំណឹង សូមណែនាំនូវមុខម្ហូបម្យ៉ាង ជូនដល់ស្ត្រីមេផ្ទះគ្រប់រូបដែល តែងតែពិបាកក្នុងការ ធ្វើមុខម្ហូមនឹងច្នៃមុខប្ហូបដើម្បីផ្គាបចិត្ត ដៃគូរស្នេហា និងកូនៗនោះ ខាងក្រោមនេះគឺជាមុខម្ហូបម្យ៉ាងឈ្មោះថា ភ្លាស្បែកជ្រូក ៖
គ្រឿងផ្សំ

សាច់គោ (សាច់សុទ្ធ)
ស្បែកជ្រូកក្រៀម (ស្បែកជ្រូកកញ្ចប់ហាន់តូចៗ គេនិយមយកមកដាក់ជាមួយគួង)
សណ្តែកកួរ
ក្រូចឆ្មារ
អង្ករលីង
ប្រហុក
គល់ស្លឹកគ្រៃហាន់
ជីរអង្កាម ឬជីបន្លា
ខ្ទឹមសរ
អំបិល ស្ករ ទឹកត្រី

របៀបធ្វើ

ហាន់សាច់គោជាចំណិតតូចៗ។
បុកខ្ទឹមសរដាក់ក្នុងសាច់ដែលហាន់ហើយ។ រួចច្របាច់ក្រូចឆ្មារដាក់ ដាក់ស្ករ អំបិលទឹកត្រី បន្ទាប់មកច្របល់រហូតដល់ឆ្អិនសាច់គោ។
ដាក់គល់ស្លឹកគ្រៃហាន់ច្របល់បន្ថែមជាមួយសាច់គោ។
ស្រុះស្បែកជ្រូកអោយរីក។
ហាន់សណ្តែកកួរតូចៗឬ បុកក៏បាន។
ដាក់ស្បែកជ្រូក ដាក់សណ្តែកកួរ ដាក់ជី និងអង្ករលីងចូលជាមួយសាច់គោ។ ដាក់ទឹកប្រហុកចូលបន្តិច រួចច្របល់ចូលគ្នាអោយសព្វជាការស្រេច។

ចំណាំ៖

ក្នុងវីធីធ្វើភ្លាស្បែកជ្រូកខាងលើ មិនមានកំណត់បរិមាណសាច់ ឬបន្លែ និងគ្រឿងផ្សំឡើយ ព្រោះអ្នកញ៉ាំខ្លះអាចចូលចិត្តសាច់ច្រើនបន្លែតិចឬផ្ទុយមកវិញ ឯរសជាតិប្រៃ ផ្អែម ជូរក៏ដូច្នេះដែរគឺអ្នកបន្ថែមទៅតាមចំណូលចិត្ត៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *