ព័ត៌មានជាតិ

Alecxander​ ​Fleming​ ​អ្ន​ក​​​​រ​ក​ឃើ​ញ​​ថ្នាំ​​ផ្សះ​ ​Penicillin​

Alecxander Fleming ជា​ជីវ​វិទូ​ជនជាតិ អង់គ្លេស​ដែល​បាន​រកឃើញ ថ្នាំ​ផ្សះ Penicillin ហេតុនេះ​បាន​ក្លាយជា​អ្នកទទួលបាន​ពាន់រង្វាន់​ណូបែល​ក្នុង​ឆ្នាំ ១៩៤៥​។​
Fleming ជា​កូន​ទី ៧ ក្នុង​គ្រួសារ​របស់គាត់​។ ហេតុនេះ​គ្រួសារ​កំពុង​តែ​ក្រ ធ្វើឲ្យ​កាន់តែ​ក្រ​បន្ថែម​។ ប៉ុន្តែ ឪពុកម្តាយ របស់ Fleming ជា​អ្នក​ដែល​ស្រលាញ់​ការសិក្សា ហេតុនេះ​គាត់​តែងតែ​ព្យាយាម​ជំរុញ​ឲ្យ​កូន​របស់​គាត់​បាន​ទទួល​ការ​សិក្សា​យ៉ាង​ពេញបរិបូរណ៍ ព្រោះ​គាត់​គិតថា មានតែ​ការសិក្សា​ទេ​ដែល​ធ្វើឲ្យ​មាន​ចំនេះ ហើយ​ចំនេះដឹង ទើប​ធ្វើ​ឲ្យ​រួច​ពី​ភាពក្រីក្រ​។​

ហេតុនេះ Fleming ក៏​បាន​ទៅ​សាលារៀន​ដូចជា​កុមារ​ដ៏​ទៃ​ដែរ​។ តែ​គាត់​ត្រូវ ទៅ រៀន​នៅ​សាលា​មួយ​ដែល​ឆ្ងាយ​ពី ផ្ទះ​របស់​គាត់ ។ គាត់​បាន​និយាយប្រាប់ ឪពុកម្តាយ របស់​គាត់​ថា “​ពុក​ម៉ែ​ទុកចិត្ត​ចុះ​ពេល​កូន​បាន​ទៅ​រៀន​ហើយ​កូន​នឹង​ខំប្រឹង​សិក្សា នឹង​យក ចំនេះដឹង​ដែល​មាន​រៀនសូត្រ​យកមក​កែប្រែ​ជោគវាសនា​របស់​ក្រុមគ្រួសារ​យើង​”​។ នៅពេល​ទៅ​សិក្សា​ក្នុង​សាលា​បច្ចេកទេស​គាត់ តែងតែ​នឹកឃើញ​សំដី​ដែល បាន សន្យា ជា មួយ ឪពុក​ម្តាយ​របស់​គាត់ គាត់​តែងតែ​ក្រោក​ពី​ព្រលឹម​រំលឹក​មេរៀន គាត់ ជា​សិស្ស ដែល តែងតែ​ទៅ​រៀន​មុនគេ និង ចេញ​ពី​ថ្នាក់​ក្រោយ​គេ ។ រាល់​លទ្ធ ផល នៃ ការប្រលង របស់ គាត់ គឺ​ទទួលបាន​លទ្ធផល​ខ្ពស់​ជាង​គេ​ជា​និច្ច​ក្នុង​ថ្នាក់​។​
Fleming ប្តូរ​ទៅ​សាលា​នោះ​មិនទាន់បាន ២ ឆ្នាំ ផង​គាត់​បាន ធ្វើឲ្យ​លោកគ្រូ​អ្នក គ្រូ​និង នាយក​សាលា​មាន​ការស្ញើចសរសើរ​ជាខ្លាំង​នូវ​សមត្ថភាព​សិក្សា​របស់​គាត់​។​


តាមពិត​គាត់ មិនមែន​សិក្សា​តែ​កម្មវិធី​មេរៀន​ដែល​លោក គ្រូ​អ្នកគ្រូ​បាន​បង្រៀន គាត់​នោះ​ទេ​តែ​គាត់​ថែមទាំង​បាន​សិក្សា​ដោយ​ខ្លួនឯង​នូវ​កម្មវិធីសិក្សា​ជាន់ខ្ពស់​ទៀតផង​។ មាន​ថ្ងៃមួយ Fleming បាន​ឡើង​ទៅ​ជួប​ជាមួយ​លោកនាយក​សាលា​ដើម្បី​សុំ​ផ្លោះ​ថ្នាក់ ។ Fleming និយាយ “​លោកនាយក​ខ្ញុំ​បាន​សិក្សា​អស់​កម្មវិធី​សំរាប់​ឆ្នាំ​នេះ​ហើយ តើ​លោកគ្រូ​អាច​ឲ្យ​ខ្ញុំ​ផ្លោះ​ឆ្នាំ​បាន​ទេ ?” លោកនាយក មានការ​ភ្ញាក់ ផ្អើល​យ៉ាង ខ្លាំង ចំពោះ ការទទូច​សុំ​របស់ Fleming ។ លោកនាយក​បាន​ឆ្លើយថា Fleming ឯង​បាន សុំ​ផ្លោះ​ថ្នាក់​៣ ដង​មក​ហើយ សាលា​របស់ យើង​ពី​មុន គ្មាន​ច្បាប់ ណា​អនុញ្ញាត ឲ្យធ្វើ​ដូច​ច្នេះ​នោះទេ​។ Fleming បាន​ឆ្លើយ​វិញ​ថា លោកគ្រូ​លើក​នេះ​ក៏​ដូចជា លើក​មុនៗ ដែរ ព្រោះ​ខ្ញុំ សិក្សា​អស់​កម្មវិធី​ហើយ ហេតុនេះ​លោកគ្រូ​ត្រូវ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រលង ប្រសិនបើ លទ្ធផល ខ្ញុំ​ត្រូវ​តាម​ស្តង់ដា លោកគ្រូ​ក៏ត្រូវ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ផ្លោះ​ថ្នាក់​ដែរ​។ ១ សប្តាហ៍ ក្រោយ មក លទ្ធផល​នៃ​ការប្រលងរ​បស់ Fleming បាន​ចេញ​មក​គ្រប់ មុខវិជ្ជា​សុទ្ធតែ​ទទួល បាន ពិន្ទុរ​ពេញ​ទាំងអស់​។ ហេតុនេះ​ដោយសារ​ការព្យាយាម ខំប្រឹង​សិក្សា ដោយ​ខ្លួនឯង​របស់ Fleming បាន​ធ្វើឲ្យ​គាត់​សំរេច​តាម​បំនណង​របស់​គាត់​មួយ​ឆ្នាំ​រៀន​ចប់​កម្មវិធីសិក្សា សាកល វិទ្យាល័យ​។​
ដោយសារ​ស្នាដៃ​ក្នុង​ការសិក្សា​របស់​គាត់ នៅពេល​គាត់​បាន​ទទួលពាន់​រង្វាន់ ណូបែល គឺ​គាត់​បាន​អនុវត្ត​តាម​ការសន្យារ​បស់​គាត់​ជាមួយ​ក្រុម​គ្រួសារ​ថា នឹង​ប្រឹង​ប្រែ សិក្សា​ដើម្បី​កែប្រែ​ជោគវាសនា​របស់​គ្រួសារ ឥឡូវ​វា​បាន​ក្លាយជា​ការពិត​ហើយ​។ គាត់​មិន​ត្រឹមតែ​បាន​កែប្រែ​គ្រួសា​របស់គាត់​នោះទេ​តែ​គាត់​ថែម​ទាំង​បាន ជួយសង្គ្រោះ​អាយុ ជីវិត​មនុស្ស​ជាច្រើន ដោយសារ​ការ​រកឃើញ​ថ្នាំ​ផ្សះ Penicilin ។ គុណបំណាច់ របស់គាត់ គឺជា​គំរូ​មួយ​សំរាប់​អ្នកជំនាន់ក្រោយ​ក្នុង​ការតស៊ូ​ដើម្បី​ខ្លួនឯង គ្រួសារ និង មនុស្ស ជាតិ​ទាំងមូល​។​

​សំដី​មាស របស់ Fleming “​មិន​ត្រូវ​អង្គុយ​រង់ចាំ​វាសនា​នោះទេ ត្រូវ​ស្វែងរក​ចំនេះដឹង​ដើម្បី​ឲ្យ​វាសនា​ល្អ​កើត​មាន​ចំពោះ​អ្នក​”៕

​ប្រែ​សម្រួល​ដោយ​៖ លោក ម៉ៅ សុ​ខេន​

មតិយោបល់