កំពង់ស្ពឺៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃ អង្គារ៍ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព-ស២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចវាលស្រែខាងត្បូងភូមិដំណាក់ស្មាច់ប្រហែល៥០០ម៉ែត្រ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីមនុស្សដេកស្លាប់នៅវាលស្រែ (ខ្យល់គរ) ដោយជនរងគ្រោះឈ្មោះ រីម ឌឿន ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ឈ្មោះ ច្រេស សំអុល ភេទប្រុស អាយុ ៥៤ឆ្នាំរស់នៅភូមិជាមួយគ្នាបាននិយាយប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះបានដឹកគោយកទៅចងនៅវាលស្រែខាងក្រោយផ្ទះរួចបានដេកស្លាប់នៅវាលស្រែ ។
តាមការបំភ្លឺរបស់ឈ្មោះ ឈឿន រ៉ា (ប្រពន្ធជនរងគ្រោះ) ភេទស្រី អាយុ ៣៦ ឆ្នាំ បានទទួលស្គាល់ថាប្តីរបស់គាត់ពិតជាបានស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន មិនមានការពាក់ព័ន្ធនឹងករណីផ្សេងទេ ដោយជនរងគ្រោះមានជំងឺលើសឈាមផងដែរ ។
ជនរងគ្រោះត្រូវបានប្រគល់ជូនទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕


មតិយោបល់