តួ​លេ​ខ​​អ្ន​ក​ស្លា​ប់​​បា​ន​​កើ​ន​ឡើ​ង​​ដ​ល់​​ជា​ង​ ​៤​០​០​​​នា​ក់​ ​ដោ​យ​សា​រ​​ព្យុះ​ ​នៅ​​ហ្វី​លី​ពិ​ន​​

​របាយការណ៍​ចុងក្រោយ​បាន​បង្ហាញ​ដោយ​ដឹងថា មកដល់ពេលនេះ ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ទៅ ៤១៣​នាក់ ហើយ​បាត់​ខ្លួន​ចំនួន ៣៨៣​នាក់ ដោយសារ​តែ​ព្យុះសង្ឃរា​បុប្ផា នៅ​ហ្វីលីពិន​។ យោងតាម​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ Reuters​។​

​ក្រុម​ជួយសង្គ្រោះ កំពុងតែ​ខ្នះខ្នែង តាមរ​ក​មនុស្ស​ជាច្រើន​នាក់​ទៀត​ដែល​បាន​បាត់​ខ្លួន នៅ​ភាគខាងត្បូង ប្រទេស​ហ្វីលីពិន ព្រម​ជាមួយ​គ្នា​នោះ​ក៏​មាន​ក្រុម​អ្នកស្ម័គ្រចិត្ត​ចូល​រួមក្នុង​ការតាមរក​អ្នក​បាត់​ខ្លួន​ផង​ដែរ​។​

​ស្ដ្រី​មានគភ៌​ម្នាក់ រួម​នឹង​កូន​អាយុ​ប្រហែល​ជាង​១​ឆ្នាំ របស់គាត់​ត្រូវបាន​រកឃើញ​នៅ​ត្រោយម្ខាង​ទន្លេ ដោយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​។ ជនរង់គ្រោះ​ជាច្រើន​នាក់​បាន​បាត់ប​ង់​ផ្ទះសម្បែង ហើយ​ពេលនេះ​កំពុង​ត្រូវ​គេ​ជម្លៀស​ដោយ​រថយន្ត​ធំៗ ទៅ​កាន់​ទី​ជម្រក​សុវត្ថិភាព​បណ្ដោះអាសន្ន​។​

​ព្យុះសង្ឃរា​ឈ្មោះ​បុប្ផា បាន​វាយប្រហារ​ប្រទេស​ហ្វីលីពិន នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៤ ខែ​ធ្នូ បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​សន្ទុះ​ខ្យល់​បោកបក់ ក្នុង​ល្បឿន ២១០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ប្រទេស​ហ្វីលីពិន បាន​ទទួលរង់​នូវ​ព្យុះ​ទី​ហ្វុង​ប្រមាណ​២០ ជា​រៀងរាល់ឆ្នាំ ដែល​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់ រួម​ទាំង​ខូច​ខាត់​ទ្រព្យសម្បតិ្ត​អស់​ជាច្រើន​ផងដែរ​៕​

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *