កោះខ្យងគឺភូមិមួយដែលមានទីតាំងជាប់និងសមុទ្រ ហើយជាទីកន្លែងមួយដែលសំបូរទៅដោយ គ្រឿងសមុទ្រ មានដូចជា បង្គារ ក្តាម មឹក បង្កង និង ត្រីសមុទ្រជាច្រើនទៀត។ហើយនៅពេលអានាគតរាជរដ្ឋាភិបាលនិងមានគំរោងអភិវឌ្ឈន៍តំបន់នេះឲ្យក្លាយជាកំពង់ផែដ៏ធំមួយ។
កោះខ្យង គឺជាភូមិមួយក្នុងចំនោមភូមិទាំង០៦ដែលមាននៅក្នុងស្រុកព្រៃនប់ដូចជាស្រែចាមលើ(ចំកណ្តាល)កោះក្របី(ជាប់និងភ្នំ) ស្រែចាមក្រោម(ជាប់និងវាលស្រែ) ស្រែក្នុង អូជ្រៅ (ជាប់និងវាលស្រែ) និងកោះខ្យង(ជាប់និងសមុទ្រ)ដែលស្ថិតនៅក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីគហនុ។ភូមិនេះមានព្រំប្រទល់ខាងត្បូងជាប់និងសមុទ្រ ខាងជើងជាប់និងភូមិស្រែចាមលើ ខាងកើតជាប់និងសមុទ្រ ខាងលិចជាប់ភូមិកោះថ្មី។
ទីនេះដំបូងគឺជាសមុទ្រដោយសារតែមានមនុស្សរស់នៅច្រើន ហើយមនុស្សទាំងអស់នោះចោលសំរាមច្រើនទៅៗក៏បណ្តាលឲ្យកើតឡើងជាទីទួលបន្ទាប់មកទីនោះក៏ជាប់ឈ្មោះថា កោះខ្យង។កោះខ្យងនេះជាប់ឈ្មោះជាយូរណាស់មកហើយ ចំពោះមូលហេតុដែលគេហៅភូមិនេះថាជាភូមិកោះខ្យង ពីព្រោះទីនេះមានទីតាំងជាប់សមុទ្រ និង កោះនាៗជាច្រើនទៀត ព្រមទាំងទីនេះ មានសណ្ឋានដីដូចជាកោះ និង សំបូរទៅដោយខ្យងផងនោះទើបទីនេះត្រូវបានគេដាក់ឈ្មោះថា កោះខ្យង។
កោះខ្យងគឺជាតំបន់ជំនួញតូចមួយប៉ុន្តែប្រជាជននៅទីនេះភាគច្រើនមានជីវភាពធូរធារដោយសារតែពួកគេសុទ្ធតែជាអ្នកជំនួញ។ ទីនេះមានប្រជាជនប្រហែលជា២៥០ទៅ៣០០គ្រួសារភាគច្រើនដូចជាអ្នក នេសាទ ជាអ្នកលក់ដូរ និងបើកអាជីវកម្មផ្ទាល់ខ្លួន។ ជាកោះខ្យងជាតំបន់មួយដែលសំបូរដោយជនចំណូលស្រុកនិងមានប្រជាជនចំរុះសាសន៍ខុសៗគ្នាដូចជា ចិន វៀតណាម និងខ្មែរ។ ទីនេះជាតំបន់ជំនួញផងនិងជាតំបន់ជំលោះក្មេងស្ទាវផង ដោយសារតែទីនេះមានអ្នកចំណូលស្រុកច្រើន និងជាប់នឹងសមុទ្រផងនោះទើបទីនេះសំបូរបញ្ហាដែលកើតឡើងពីក្មេងស្ទាវ។តំបន់នេះភាគច្រើនជាអ្នកជំនួញដូច្នេះហើយ ទីនេះពុំសូវផ្តោតសំខាន់លើការសិក្សានោះទេហេតុនេះហើយទើបទីនេះមានអ្នកខិតខំសិក្សាមានតែបន្តិចបន្តូចតែប៉ុណ្ណោះ៕
មតិយោបល់