ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកណ្តាល៖ អគ្គីភ័យ ដ៍រន្ធត់ ក្នុងផ្ទះល្វែងផ្ទុកធុងហ្គាស់ រាប់រយធុង ពោរពេញដោយគ្រោះថ្នាក់

កណ្តាល:លោក អ៊ាវ ចំរើន ឧត្តមសេនីយ៍ទោ ស្នងការនគរបាល ខេត្តកណ្តាល នៅរសៀលថ្ងៃទី០៤ ឧសភា ២០១៦ នេះ បានចុះផ្ទាល់ ដល់កន្លែង គ្រោះអគ្គិភ័យដ៍រន្ធត់ ដែលកើតឡើងចំពោះផ្ទះល្វែង ផ្ទុកពោរពេញ ទៅដោយធុងហ្គាស់ រាប់រយធុង ប្រឈមគ្រោះថ្នាក់បំផុត ស្ថិតក្នុង ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

យោងតាមសេចក្តីរាយការ មន្ត្រីមានសមត្ថកិច្ច បានឱ្យ Post News ដឹងថា ករណីអគ្គីភ័យ កើតហេតុ នាវេលាម៉ោង០៤:៤០នាទី នៅចំណុចផ្ទះលេខ២០៨ លក់ហ្គាស ផ្លូវ២០៥ មានករណីអគ្គីភ័យកើតឡើង (ផ្ទុះហ្គាស) បណ្តាលឲ្យរបួសធ្ងន់ ០១នាក់ ជនរងគ្រោះឈ្មោះ ឡាំ សំណាង ភេទ ប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុខាងលើ។

សម្ភារ:ខូចខាត ដោយអគ្គិភ័យ រួមមាន៖

– ផ្ទះល្វែងថ្ម លក់ហ្គាស ត្រូវខូចខាត ៧០ភាគរយ
– ផ្ទះចំនួន ០៤ខ្នងទៀត ដែលនៅជាប់សង្ខាង ខូចខាតមធ្យម
+ឆេះរថយន្ត២គ្រឿង៖
– ម៉ាកព្រូស០១ (ខូចខាតទាំងស្រុង)
– រថយន្តកូរ៉េ០១ (ខូចខាតទាំងស្រុង) ជារថយន្តបើក ចេញពីកន្លែងកើតហេតុ
– ម៉ូតូចំនួន ០១គ្រឿង ម៉ាក MD (ខូចទាំងស្រុង)។

សូមរំលឹកថា ករណីអគ្គីភ័យនេះ ត្រូវបានរថយន្តពន្លត់អគ្គីភ័យរបស់ ស្នងការនគរបាលខេត្តកណ្តាល ចំនួន ០៣គ្រឿង សហការជាមួយរថយន្តពន្លត់ រាជធានីភ្នំពេញ ៤គ្រឿង,រថយន្តអង្គរក្ស២គ្រឿង,រថយន្តង៧០ ៤គ្រឿង បានបាញ់ទឹក សរុបអស់ជិត ១០០ឡាន ទើបសមត្ថកិច្ចយើង គ្រប់គ្រងស្ថានភាព អគ្គីភ័យនេះ បានទាំងស្រុង។

គួរបញ្ចាក់ថា អគ្គីភ័យនេះ បានរលត់ជាស្ថាពរ នៅម៉ោង០៦:៣០នាទី ថ្ងៃដដែល ផងដែរ៕

photo_2016-05-05_01-15-16photo_2016-05-04_18-29-25 photo_2016-05-04_18-29-26 photo_2016-05-04_18-29-26 (2) photo_2016-05-04_18-29-27 photo_2016-05-04_18-29-29 photo_2016-05-04_18-29-29 (2) photo_2016-05-04_18-29-30 photo_2016-05-04_18-29-31 photo_2016-05-04_18-29-32 photo_2016-05-04_18-29-32 (2) photo_2016-05-04_18-29-33 photo_2016-05-04_18-29-35 photo_2016-05-04_18-29-35 (2) photo_2016-05-04_18-29-37 photo_2016-05-04_18-29-38 photo_2016-05-04_18-29-41 photo_2016-05-04_18-29-42 photo_2016-05-04_18-29-46 photo_2016-05-04_18-29-49 photo_2016-05-04_18-29-52 photo_2016-05-04_18-29-57 photo_2016-05-04_18-29-59 photo_2016-05-04_18-11-05 photo_2016-05-04_18-11-04 photo_2016-05-04_18-11-05 photo_2016-05-04_17-31-45 photo_2016-05-04_17-49-00 photo_2016-05-04_17-49-01 photo_2016-05-04_17-48-59 (2) photo_2016-05-04_17-48-59 photo_2016-05-04_17-31-43 photo_2016-05-04_17-31-45 photo_2016-05-04_17-31-45 (2) photo_2016-05-04_17-31-46 photo_2016-05-04_17-31-47 photo_2016-05-04_17-31-47 (2) photo_2016-05-04_17-31-49 photo_2016-05-04_17-31-50 photo_2016-05-04_17-31-50 (2)

មតិយោបល់