ព័ត៌មានជាតិ

យល់​ដឹង​ពី​អត្ថន័យ​នៃ​ពាក្យ​​​ ​វប្ប​ធ​ម៌​

ពាក្យ​ថា វប្បធម៌ គឺ​មានន័យ​ច្រើន​បែប​យ៉ាង​ដែល​ឋិត​នៅ​លើ​ទស្សនៈ​និយម​ផ្សេងៗ​គ្នា​។ -​ទស្សនៈ​ខ្លះ​យល់ថាៈ វប្បធម៌​គឹ ជាការ​ផ្សាំ​បណ្ដុះ​ចំណេះវិជ្ជា និង​ស្មារតី​ឲ្យ​លូតលាស់​ចំរូង​ចំរើន ដោយ​វិទ្យាសាស្ត្រ សិល្បៈ អក្សរសាស្ត្រ ជាដើម​។ -​ទស្សនៈ​ខ្លះ​យល់ថាៈ វប្បធម៌​គឹ ជា​ចំណេះដឹង ការសិក្សា ការអប់រំ​។ -​ទស្សនៈ​ខ្លះ​យល់ថាៈ វប្បធម៌​គឹ ការសិក្សា​ពង្រីក​វិជ្ជា។ -​ទស្សនៈ​ខ្លះ​យល់ថាៈ វប្បធម៌​គឹ អ្វីៗ​ដែល​ទាក់ទង និង​ការសិក្សាអប់រំ​។ -​ទស្សនៈ​ខ្លះ​យល់ថាៈ វប្បធម៌​គឹ អ្វីៗ​ដែល​ធ្វើអោយ​មាន​ការរីកចំរើន​គ្រប់​វិស័យ​។ ដូច្នេះ តាម​ទស្សនៈ​ខាង​លើ​នេះ វប្បធម៌​សំដៅ​ទៅលើ ការសិក្សា ការអប់រំ ចំណេះវិជ្ជា ការបណ្តុះបណ្តាល​ប្រាជ្ញា​ស្មារតី​។​
​ប៉ុន្តែ​បើ​តាម​វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត ពាក្យ​នេះ​ចេញមក​ពី​បន្សំ វ​ប្ប + ធម៌ មានន័យ​ថា ការ​ផ្សាំ​បណ្ដុះ​ចំណេះវិជ្ជា​និង​ប្រាជ្ញា​ស្មារតី​ឲ្យបាន​លូតលាស់​ចម្រើន ដោយ​វិទ្យាសាស្ត្រ ឬ​ដោយ​សិល្បៈ​ផ្សេងៗ​ជាដើម ។​

​ពាក្យ​ថា អ​រិ​យ​ធ​ម៏ ពាក្យ​ថា​អរិយធម៌ មានន័យ​ច្រើន​បែប​យ៉ាង​តាម​ទស្សនះ​អ្នកប្រាជ្ញ​ជាច្រើន​រូប ដែល​បាន​គិតគូរ​សិក្សាពិចារណា​អំពី​រឿង​នេះ​។ -​ទស្សនៈ​ខ្លះ​យល់ថា : អរិយធម៌​គឺ ធម៌​នាំអោយ​កើត​សេចក្តីសុខ​ចំរើន ឬ អរិយធម៌ គឺ​បែប​បទ​សណ្តាប់​ធ្លាប់​រៀបរយ​ល្អ​ត្រឹមត្រូវ (​តាម​វចនានុក្រម​ខ្មែរ​ភាគពី​)​។ -​ទស្សនៈ​ខ្លះ​យល់ថា : អរិយធម៌​គឺ របៀបរបប​ផ្សេងៗ​នៃ​ការរីកចំរើន ដុះដាល​ខាង​សតិ​បញ្ញា ចំនេះដឹង សីលធម៌ ឧស្សាហកម្ម នៃ សង្គមមនុស្ស​។ តាមន័យ​ខាងលើនេះ អរិយធម៌ សម្គាល់ នូវ​គំនិត​ដែល​កើតមានឡើង ជាមួយ​និង​ទម្លាប់​ផ្សេងៗ​របស់​មនុស្ស​ដែល​រួម​រស់នៅ​ជា​ក្រុម ជា​ពួក ជា​សង្គម​ហើយ​ដែល​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។ មនុស្ស​ដែល​រួបរួម​ជា​សង្គម រួម​រស់នៅ​ស្របស្រួល សុខ​សប្បាយ​ដោយសារ​មាន​ច្បាប់​ជា​គោល ជា​មូលដ្ឋាន ដែល​រៀបចំ​មនុស្ស សង្គម​មនុស្ស​ឲ្យមាន​យុត្តិធម៏ មាន​ចិត្តគំនិត​ថ្លៃថ្នូរ មាន​ឋានះ​ខ្ពង់ខ្ពស់​ជាង​សត្វ ហើយ​មាន​សមត្ថភាព​អាច​កែប្រែ​ច្នៃ​ធម្មជាតិ យកមក​ប្រើប្រាស់​ជា​ការចងចាំ​ក្នុង​ជិវភាព​រាល់ថ្ងៃ​។ ដូចនេះ​អរិយធម៌​គឺ ជា​ការសម្រេច​ឡើង​ខាង​វស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និតិ​សាស្ត្រ ប្រាជ្ញា​ស្មារតី និង​វិស័យ​វ​ប្បធ​ម៏​៕

មតិយោបល់