ព័ត៌មានជាតិ

Rafael​ ​Nadal​ ​ត្រៀ​ម​​ខ្លួ​ន​​ប្រ​ទា​ញ់​​យ​ក​​ជ័​យ​ជ​ម្នះ​​វិ​ញ​ ​នៅ​​​ទី​ក្រុ​ង​ ​Abu​ ​Dhabi​

កីឡាករ Rafael Nadal កំពុង​ដាក់​គោលដៅ​ប្រទាញ់​យក​ជ័យជម្នះ​មកវិញ នៅ​ក្នុង​ពិភព​វា​យតិ​ន្នី​ស ខ​ណះ​ដែល​កីឡាករ​រូបនេះ​នឹង​វិល​ចូល​ទៅ​កាន់​ទីលាន​វិញ នៅក្នុង​កម្មវិធី Mubadala Tennis Championship នា​ទីក្រុង Abu Dhabi​។​

​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ​បាន​ធ្វើ​ការប្រកួ​ត​តាំងពី​ទទួលបាន​នូវ​ភាព​ភ្ញាក់ផ្អើល នៅ​ជុំ​ទី ២ ដោយ​ចាញ់​ក្រោម​ទម្រង់​លេង​របស់​កីឡាករ Lukas Rosol ក្នុង​កម្មវិធី Wimbledon កាលពី​ខែ មិថុនា ឆ្នាំ ២០១២ ដោយសារ​បញ្ហា​របួស​ក្បាលជង្គង់ ។​

Rafael Nadal ចាប់ផ្តើម​ហ្វឹកហាត់​ឡើងវិញ កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០១២ នេះ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ថា ខ្លួន​គាត់​អាច​មានឈ្មោះ សម្រាប់​ការដាក់​បង្ហាញ​លេង​នៅ​ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១២ ខាងមុខ​នេះ​នៅឡើយ​នោះទេ ។​

​កីឡាក​រវ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​អវត្តមាន​នៅ ក្នុង​កម្មវិធី 2012 London Olympics និង US Open ខណៈ​ដែល​ក្បាលជង្គង់​របស់​គាត់​នៅ​តែ​មិនអាច​ជា​សះ​តាម​កាល​កំណត់​នោះ​។​ប៉ុន្តែ​កីឡាករ​រូបនេះ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ជាពិសេស​នៅលើ ទំព័រ ហ្វេ​សប៊ុក និង​ធ្វី​ត​ទ័​រ បង្ហាញថា ១១ លើក​ហើយ​ដែល​គាត់​ទទួលបាន​ជ័យជម្នះ​នៅ grand slam និង​ធ្វើឲ្យ​ខ្លួន​គាត់​មាន​ចំណែក​ក្នុង​ការ​ចូល​លេង​នៅ Australian Open​។​កីឡាក​រវ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​បន្តថា ខ្ញុំ​មិន​អាច​ទន្ទឹង​រងចាំ កាល​វិល​ទៅកាន់​ទីលាន Abu Dhabi នា​បំណាច់​ខែ នេះ​បាន​នោះទេ​៕

មតិយោបល់