ព័ត៌មានជាតិ

Galaxy Note III មាន​អេក្រង់ 6.3 អ៊ីង​?

1_dscf2113
​កាលពី​ឆ្នាំ 2011 ក្រុមហ៊ុន Samsung បានបង្ហាញ Galaxy Note ដែល​មាន​ទំហំ​អេក្រង់ 5.3 អ៊ីង បន្ទាប់មក គឺ Galaxy Note II ដែល​មាន​ទំហំ​ធំ​ជាង​មុន គឺ 5.5 អ៊ីង ដែល​វា​កាន់តែ​មាន​ទំហំ​ធំ ជាង​មុន​។​
​សម្រាប់​អេក្រង់​ធំ​នេះ​ទូរស័ព្ទ​ទាំង​ពីរ​គឺ​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​អ្នក​​ប្រើ​ប្រាស់​​​​។​សម្រាប់​ពេល​នេះ​មាន​ព័ត៌មាន​ថ្មី​មួយទៀត​ដែល​ប្រកាស​ថា ក្រុមហ៊ុន Samsung នឹង​ផលិត Smartphone ដែល​មាន​ទំហំ Screen ធំ​ជាង​មុន​។​
​តាមរយៈ​ប្រភព​ព័ត៌មាន​របស់​កូរ៉េ​ថា ក្រុមហ៊ុន​តិច​ណូ​ឡូជី​លំដាប់​ពិភពលោក បាន​នឹង​កំពុង​អភិវឌ្ឍ​នូវ Galaxy Note III ដែល​មាន​អេក្រង់ 6.3 អ៊ីង ជាមួយនឹង OLED Display៕

មតិយោបល់