ព្រះសីហនុៈ សមត្ថកិច្ចឃាត់ខ្លួននជាតិចិន១៧នាក់ ក្នុងករណីហិង្សាវាយតប់គ្នាបណ្តាលឲ្យជនជាតិចិនម្នាក់រងរបួសធ្ងន់ កាលពីយប់ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ក្រុមទី២៣ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
ក្រោយសមត្ថកិច្ចបញ្ជប់ការសាកសួររកឃើញថា មានជនជាតិចិន២នាក់ ក្នុងចំណោមអ្នកទាំង១៧នាក់ ជាប់ពាក់ពន្ធ័នឹងករណីហិង្សាខាងលើ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ក្នុងនោះ៖
ជនរងគ្រោះឈ្មោះ DO LI ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអនឡាញនៅកាស៊ីណូ LIXIN ជាន់ទី៣។
ចំណែកជនសង្ស័យទី១-ឈ្មោះ LI HONG CHANG ភេទប្រុស អាយុ២៣ឆ្នាំ និង២-ឈ្មោះ LIU YI CHANG ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកអនឡាញនៅកាស៊ីណូ LIXIN ជាន់ទី៣។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ពិលឆក់២ដើម, ដងដែកជូតផ្ទះ១ដើម, បំពង់ទីបជ័រ១ដើម, ដែកដំទឹកកក១ដើម និងខ្សែលោតអន្ទាក់ចំនួន១ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់