ក្រុមហ៊ុន Apple បានបញ្ចេញនូវតារាងកម្មវិធី និងហ្គេមដែលជាប់ចំណាត់ថ្នាក់កំពូលតារាងប្រចាំឆ្នាំ 2012 ទាំងកម្មវិធីដែលដំឡើងមិនបង់ថ្លៃ និងបង់ថ្លៃ នៅលើ iPhone និង iPad។
សម្រាប់នៅលើ iPhone កម្មវិធី Youtube របស់ Google ជាកម្មវិធីដែលមិនគិតថ្លៃមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ 2012 ហើយសម្រាប់លេខពីរ និងលេខបីបានទៅលើ Instagram និង Draw Something របស់ Zynga ក្នុងខណៈដែល Angry Birds Space, WhatsApp Messenger និង Draw Something គឺជាប់ចំណាត់កំពូលទាំងបី សម្រាប់កម្មវិធីបង់ថ្លៃរបស់ iPhone។
សម្រាប់នៅលើ iPad គឺកម្មវិធី Skype នៅក្នុងលំដាប់ទីមួយ ចំណែក Temple Run និង Facebook ទទួលចំណាត់ថ្នាក់លេខពីរ និងលេខបី សម្រាប់កម្មវិធីឥតបង់ថ្លៃ រីឯកម្មវិធីបង់ថ្លៃលេខមួយបាន ទៅលើ Angry Birds Space ដដែល និងលេខពីរលេខបីបានទៅ Where’s My Water និងកម្មវិធី Pages app របស់ Apple៕
ព័ត៌មានជាតិ
មតិយោបល់