ក្បាលស្ពានស្ថិតនៅចំងាយ៥០គីឡូម៉ែត្រពីក្រុងសៀមរាប និង ប្រហែល១៨គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។ កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០។ កន្លែងនេះមានចម្លាក់ធ្វើអំពីថ្មនៅក្នុង និង ជុំវិញស្ទឹងក្បាលស្ពាន។ ចម្លាក់ទាំងនេះភាគច្រើនសាងឡើងពីសតវត្សទី១១ ដល់ទី១៣ ក្បាលស្ពានត្រូវបានស្ថាបនាឡើងដោយព្រះបាទសុរិយ្យវរ្ម័នទី១ និង ស្ថាបនារួចជាស្ថាពរដោយព្រះបាទ Udayadityavarman II ។

ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះជាប្រភពនៃការចម្រុងចម្រើន និងត្រជាក់ត្រជុំ ហើយម្យ៉ាង ទៀតយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់មិនអស់ ដែលស្នងព្រះឥសូរនៅ តាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះរហូតដល់ទឹកធ្លាក់។ ដូចេះ្នហើយបានជាសិលាចារិក សំស្ក្រិតហៅទីនេះថា សហស្រលិង្គ១។ ម្តងៗមានឆ្លាក់យោនីជាបល្ល័ង្កភ្ជាប់ជាមួយផង ចម្លាក់ទាំងនេះ រាយនៅបាតស្ទឹង ប្រវែងប្រមាណ២០០ម៉ែត្រ នៅតាមច្រាំងនិងនៅលើជញ្ឆាំងខ្លះៗផង។ ក្រៅពីនេះចម្លាក់នៅច្រើនកនែ្លងមានរូបព្រះនរាយណ៍ផ្ទុំកណ្តាលមហាសមុទ្រនាអន្តរកប្បមួយ។ ព្រះព្រហ្មផុស ចេញពីផ្ចិតព្រះនរាយណ៍តាមផ្កាឈូកមួយទងដើម្បីបង្កើតលោកថ្មី។ គឺទឹកដែលហូរកាត់ ព្រមទាំងទទួល មន្តពីចម្លាក់ អស់ទាំងនេះឯងដែលបង្កើតជាស្ទឹងឬស្សី ហើយបែកខ្នាយមកជាស្ទឹងពួកនិង ស្ទឹងសៀមរាប៕
មតិយោបល់