ព័ត៌មានជាតិ

ជ​ប៉ុ​ន​​​ច​ង់​​ប​ង្កើ​ត​​ទំ​នា​ក់​ទំ​ន​ង​​ល្អ​​ជា​មួ​យ​​ចិ​ន​​ឡើ​ង​វិ​ញ​​

លោក Masato Kitera មន្ត្រី​អគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​ប្រទេស​ចិន និង លោក Uichiro Niwa អតីតមន្ត្រី ការទូត​ជប៉ុន​ប្រចាំ​ប្រទេស​ចិន បាន​និយាយថា ពូក​គាត់​មាន​ជំនឿ​ទុកចិត្ត​ថា ទំនាក់ទំនង​រវាង​ប្រទេស​ជប៉ុន និង​ចិន នឹង​មាន​ភាពប្រសើរ​ឡើង​វិញ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បាន​ដកស្រង់​នូ​សម្ដី​របស់​លោក Masato Kitera ថា ទំនាក់ទំនង​គ្នា​វិញ​ទៅ​មក និង​ជា​យុទ្ធសាស្ត្រ​យ៉ាង​ស៊ីជម្រៅ រវាង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ និង ចិន រួម​ជាមួយ​ការពង្រីក​នូវ​ទំនាក់ទំនង​ទ្វេភាគី បាន​បម្រើ​ប្រយោជន៍​ជាច្រើន​សម្រាប់​ភាគី​ទាំងពីរ​។​

​មន្ត្រី​អគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​ប្រទេស​ចិន បាន​បន្ដទៀតថា ប្រទេស​ជប៉ុន និង​ចិន បាន​បង្កើន​នូវ​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ ក្នុង​រយៈកាល​យូរអង្វែង​កន្លង មក​ជាមួយគ្នានេះដែរ ប្រទេស​ទាំង​ពីរ គួរតែ​បន្ត​បង្កើត​នូវ​ទំនាក់ទំនង​ជា​មិត្តភាព​ដ៏​យូរអង្វែង នេះ​តាមរយៈ​គ្រប់ វិស័យ​ទាំងអស់​។​

​លោក Masato Kitera បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ថា ការងារ​ជា​អទិភាព​របស់​លោក ក្នុង​ប្រទេស​ចិន គឺ​ការបង្កើន​នូវ​ទំនាក់ទំនង​រវាង​ប្រទេស ជប៉ុន និង​ចិន​ឡើងវិញ​៕​

មតិយោបល់