មណ្ឌលគិរីៈ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីផ្ទុះអាវុធមួយបានកើតឡើង ដោយជនមិនស្គាល់មុខម្នាក់ បានបាញ់ប្រហារទៅលើមន្ត្រីឧទ្យានុរក្ស ដែលកំពុងល្បាតតាមគោលដៅប្រចាំការតាមមុខងារ បណ្តាលឲ្យរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម ក្រោយពីមានការបាញ់តបតគ្នាជាមួយនឹងក្រុមព្រានព្រៃដែលប្រមាញ់សត្វខុសច្បាប់។
ហេតុការណ៍នេះកើតឡើងនៅព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិជីមៀត ឃុំណងឃីណឹង ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ក្នុងករណីដែរ អ្នកកាសែតបានសួរទៅកាន់សមត្ថកិច្ច តែសមត្ថកិច្ចហាក់បីដូចជាមិនចង់ផ្តល់បទសម្ភាសន៍នោះទេ ដោយគ្រាន់តែបញ្ជាក់ថា ក្រោយពីមានហេតុការណ៍នេះ ខាងលោកបានដាក់កម្លាំងចុះទៅស្រាវជ្រាវហើយ តែមិនទាន់ចេញមកវិញឡើយ៕
មតិយោបល់