យន្តហោះដឹកអ្នកដំណើរឯកជន Air Bagan បានធ្លាក់នៅក្បែរប្រលានយន្ត Heho Airport ក្នុងរដ្ឋ Shan ភាគខាងកើតនៃប្រទេសភូមា នៅព្រឹកថ្ងៃអង្គារទី២៥ខែធ្នូនេះ។
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Bagan ដែលផ្ទុកទៅដោយមនុស្ស ៧២នាក់ក្នុងនោះមានអ្នកដំណើរ ៦៥នាក់ បានធ្វើការចុះចតដោយបង្ខំប្រមាណជា ៣,២គីឡូម៉ែត្រពីអាកាសយានដ្ឋាន Heho Airport កាលពីវេលាម៉ោង ០៧ និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ដែលបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ និង ១១នាក់ផ្សេងទៀតរងរបូស ហើយក្នុងនោះមានបាត់ខ្លួនម្នាក់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ បានឲ្យដឹងថា មូលហេតុនៃការចុះចតជាបន្ទាន់នេះគឺអាចបណ្ដាលមកពីបញ្ហាបច្ចេកទេស៕
មតិយោបល់