ព័ត៌មានសិល្បៈ និងកម្សាន្ត

After School និង Hello ​Venus ​ចូល​រួម​ក្នុង​ពិធី​មង្គលការ​ Han​ Sung​ Soo

ក្រុម​តារាចម្រៀង​ស្រី After School និង​Hello Venus បាន​ចូលរួម​ក្នុង​ពិធីមង្គលការ​របស់​អ្នក​គ្រប់​គ្រង់​ទៅ​នៅ​ក្នុង​ផលិតកម្ម​របស់​ពួកនាង​។​
​យោង​តាម​រូបភាព​ដែល​បាន​បង្ហោះ​នៅលើ​គេហទំព័រ All K-POP បានឲ្យដឹងថា ក្រុម​តារាចម្រៀង​ស្រី​ស្រស់​វ័យក្មេង After School និង​Hello Venus បាន​ចូលរួម​នៅក្នុង​ពិធីមង្គលការ​របស់លោក Han Sung Soo ដែលជា​អ្នក​គ្រប់​គ្រង់​ទូទៅ​នៅ​ក្នុង​ផលិតកម្ម Pledis Entertainment​។​
​រូបភាព​ដែល​បាន​បង្ហោះ​គឺជា​សមាជិក After School នាង Jooyeon ជា​អ្នក​បង្ហោះ ហើយ​នៅ​ជាមួយ​រូបភាព​នោះ នាង​ថែម​ទាំង​បាន​សរសេរ​បញ្ជាក់ថា នាង និង​ក្រុម​បាន​ចូលរួម​ក្នុង​ពិធីមង្គលការ​របស់​អ្នក​គ្រប់​គ្រង់​ទូទៅ​នៅក្នុង​ផលិតកម្ម​។​
​ព្រម​ជាមួយ​គ្នា​នោះ សមាជិក​ក្រុម Hello Venus នាង Yoo Ara និង Lime ក៏​បាន​ថតរូប បែប Cute បង្ហាញ​ពី​ភាពស្និទ្ធស្នាល​ក្នុងនាម​ជា​អ្នក​រួម​ក្រុម​ផងដែរ​៕

hello_venus

28062_533608866652215_1423353745_n

312595_533609053318863_812628207_n

មតិយោបល់