ព័ត៌មានជាតិ

Update៖ ទឹកភ្នែកខ្ចាយពេញធរណី!​ ប្រពន្ធ ទួញសោកស្រណោះ៖ បងងើបទ្បើងៗ….

ភ្នំពេញៈ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ R5 ត្រង់ចំណុចផ្លូវកោង ក្បែរស្ថានីយរថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូ១គ្រឿង ជិះបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់មួយរំពេច។

ជនរងគ្រោះឈ្មោះ សោម ចន្ថា អាយុ ៣៧ឆ្នាំ មានមុខងារជាអង្គរក្ស បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការ ម្តុំវត្តបទុម ជិះម៉ូតូម៉ាក Honda CBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GF-5381 មានប្រពន្ធ និងកូនក្នុងបន្ទុក ២នាក់។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូតាមបណ្ដោយR5 ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ (ផ្លូវកោង) យកចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលបោកក្បាលស្លាប់ភ្លាមៗតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ចំណែកសព បានប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់