ព័ត៌មានជាតិ

ពិ​​ធី​ប​ញ្ចូ​ល​ម្ល​ប់​កូ​ន​ស្រី​

តាម​​ដំណាល​រឿង​ប្រេង​និ​ទាន​​បាន​​​ដំណាល​ថា កាលនោះ​មាន​មហាចោរ​ម្នាក់​ពុំ​មាន​ភរិយា បាន​សង់​ផ្ទះ​មួយ​ខ្នង​យ៉ាង​ល្អ​ផ្តាច់ នៅក្នុង​ព្រៃ​ស្មសាន ដើម្បី​នឹង​ទុកដាក់​របស់ទ្រព្យ​មាន មាស ប្រាក់ សំពត់ អាវ​សាវ​ស្បែ​ជាដើម ដែល​ខ្លួន ទៅ​លួច​ប្លន់​គេ​បាន​ពី​ទី​ផ្សេងៗ​មក​។​

​មហាចោរ​នោះ​លុះ​កាល​ជា​ចំណេរ​ក្រោយមក ក៏​រំពឹងគិតថា​៖

“​អាត្មាអញ​មាន​ទ្រព្យសម្បត្តិ​ច្រើន​ដល់​ម្លឹង​ដែរ​ហើយ តែ​ទាស់​ត្រង់​គ្មាន​អ្នកណា​ថែរក្សា គិត​សព្វគ្រប់​ទៅ​ការ​ខំប្រឹង​របស់​អញ​នេះ ដូចជា​គ្មាន​បាន​ការ​អ្វី​សោះ ! ព្រោះថា បើកាលណា​អាត្មាអញ​ស្លាប់ទៅ ទ្រព្យ​អស់ទាំង​នេះ និង​ក្លាយទៅជា​របស់ អសារ​ឥត​ការ​គួរ​ឲ្យ​ស្តាយ បើ​មាន​កូន​ប្រពន្ធ​គ្រាន់​និង​ស៊ី​មរតក​នោះ​ទៅ​រ៉ា អាត្មាអញ​និង​មិនសូវ​ជា​ស្តាយ​ពេក​”​។​

ពិ​​ធី​ប​ញ្ចូ​ល​ម្ល​ប់​កូ​ន​ស្រី​
ពិ​​ធី​ប​ញ្ចូ​ល​ម្ល​ប់​កូ​ន​ស្រី​

​គិត​ហើយ​មហាចោរ​ក៏​ដើរ​ទៅ​ក្រវែល​ភូមិ​អ្នកស្រុក រំពៃ​គយ​គន់មើល​កេ្មង​ស្រី​-​ប្រុស ដែល​នាំ​គ្នា លេង​ខ្ញៀវខ្ញា​នៅក្រោម​ម្លប់ឈើ​។ លុះ​គយគន់​ទៅ​ឃើញ​នាង​តូច​មួយ​នោះ មាន​រូបឆោម​ស្អាត​សមរម្យ មាន​សាច់ឈាម​ថ្លា ថៃ្ល​ថ្នូរ គួរ​ឲ្យ​ស្រលាញ់ ក៏​និយាយ​លួងលោម​កូន​នោះ​ឲ្យ​បែក​ចេញពី​ហ្វូង ហើយក៏ បញ្ឆោត​នាំយក​ទៅ​ដល់​ផ្ទះ​ផង​ខ្លួន​។ ដោយ​ខ្លាច​កូនកេ្មង​នោះ​លួច​រត់ទៅរក​ម៉ែឪ​វា​វិញ ព្រមទាំង​ការពារ កុំ​ឲ្យ​ម្តាយ​ឪពុក​វា​តាម​ទៅ​រក​ឃើញ មហាចោរ​ក៏​យក​កេ្មង​នោះ​ទៅ​លាក់ទុក​ក្នុង​បន្ទប់ ចាក់​សោ​យ៉ាង ខ្ជាប់ខ្ជួន​។ រាល់​ពេលបាយ ឬ ពេល​បាន​ចំណីអាហារ​ឆ្ងាញ់​មក មហាចោរ​តែង​ហុច​តាម​បង្អួច​មួយ តូច​ទៅ​ឲ្យ​នាង​បរិភោគ​។​

​កេ្មង​ស្រី​នោះ​នៅក្នុង​ម្លប់ ក៏​ចេះតែ​ចំរើន​សាច់ឈាម​រាល់ថៃ្ង​ជាលំដាប់​។ លុះ​នាង​ពេញវ័យ​ក្រមុំ ការដែល នាង​មិន​មាន​ត្រូវ​ពន្លឺព្រះអាទិត្យ និង​មិន​បាន​ជាន់ដី បណ្តាល​ឲ្យ​នាង​មាន​ជំងឺ​ស្គមស្គាំង​សេ្លកស្លាំង​។ មហា​ចោរ ភ័យ​ណាស់​មិនដឹង​ជា​កូន​មាន​ជំងឺ​អ្វី ក៏​ត្រាច់​ទៅ​ក្នុង​ភូមិ​មួយ​ឆ្ងាយ​ទើប​បាន​ជួប​និង​ដូនចាស់​ម្នាក់ ធ្លាប់​ធ្វើ​ឆ្មប ក៏​និយាយ​អង្វរ​សុំ​អញ្ជើញ​ដូន​ឲ្យមក​ជួយ​មើល​កូនខ្លួន​។​

​យាយ​ម៉ប​នោះ​មក​ដល់ ចូល​ទៅ​សួរសុខទុក្ខ​នាង​ហើយ​យល់​ការណ៍ ក៏​ប្រាប់​នាង​ថា​៖

“​ចៅ​យាយ​អើយ​! ចូរ​ចៅ​កុំ​ព្រួយ​អ្វី​! ចៅ​ឈឺ​នេះ​គ្មាន​អ្វី​ក្រៅ​ពី​ជំងឺ​គ្រប់ការ​ទេ គឺ​ពេលដែល​នាង​ផ្លាស់​វ័យ​នេះឯង​ហើយ ដែល​ធ្វើឲ្យ​នាង​ចេះ​តែ​រសាប់រសល់ ចុក​ខ្នង ចុក​ច​ងេះ្ក ល្អិត​លៃ្អ ទន់ដៃទន់ជើង កុំ​ព្រួយ​អ្វី​ណា​ចៅ ! ចាំ​យាយ​ផ្សំ​ថ្នាំសង្កូវ​ឲ្យ​នាង​ញ៉ាំ​ឲ្យបាន​ធូរស្រាល​ឆាប់រហ័ស​។​

​ថា​ហើយ យាយ​ម៉ប​ក៏​ទៅ​រក​ស្ទោះ​សំបក ឈើ​មក​ផ្សំ​ថាំ ដាំ​ឲ្យ​នាង​នោះ​អាស្រ័យ ហើយ​ផ្តាំ​ថា​៖

“​ចៅ​អើយ​! ចៅ​យក​ថ្នាំ​នេះ​ទៅ​ហាល​ថៃ្ង​ឲ្យ​ស្ងួត ហើយ​រក​ថូ ឬ ឆ្នាំង​អ្វី​ដាក់​ទុក​ទៅ ពេល​នាង​ដឹងថា ជិត​ដល់​រដូវ​កាល​ហើយ ចូរ​នាង​យក​មួយ​កញ្ចប់​មក​ដាំ​ញ៉ាំ​4-5​ថៃ្ង​ទៅ នោះ​នាង​នឹង​បាន​ធូរស្រាល​ក្នុង​ខ្លួន ដូច​បំណង ហើយ​សាច់ឈាម​ពណ៌‌​សម្បុ​ររបស់​នាង ក៏​រិត​តែ​ល្អ​ឡើង​ដែរ “​។​

​លុះ​កូនស្រី​មហាចោរ​ផឹកថ្នាំ បាន​ធូរស្រាល​ស្បើយ​រោគ​ហើយ យាយ​ម៉ប ក៏​ចូល​ទៅ​សំពះ​សុំ​លា​មហាចោរ ត្រលប់​ទៅ​មើល​ផ្ទះសំបែង​វិញ​។ មហាចោរ​បាន​យក​មាស​ប្រាក់​ជូន​ជា​ទ្រនឹប​រង្វាន់​យាយ​ម៉ប ហើយ​ជូន ត្រឡប់​ដល់​ផ្ទះ​វិញ​។​

​ពេល​រៀប​ចេញដំណើរ​ពី​ផ្ទះ​មហាចោរ​ទៅ យាយ​ម៉ប​នឹក​ក្នុង​ចិត្ត​ថា​៖

“​ក​នែ្ល​ង​មហាចោរ​នេះ ឆ្ងាយ​ដាច់ ស្រយាល ពី​ភូមិ​ស្រុក​គេ​ណាស់ ឯ​ព្រៃ​ទៀតសោត​ក៏​ញឹក​ស្ងាត់ជ្រងំ គួរឲ្យខ្លាច ប្រសិនបើ​អញ​ត្រូវ​ការចង់ មករក​ទីនេះ​វិញ ធ្វើ​មេ្តច​និង​រក​ផ្លូវ​មក​ឃើញ​!”

​នឹក​សព្វគ្រប់​ហើយ គាត់​ក៏​រកបាន​គ្រប់​ឪឡឹក​មួយ​បង្វិច យក​មក​តាម​ខ្លួន ដើរ​បណ្តើរ​ចាប់​គ្រាប់​ឪឡឹក​រោយ​បណ្តើរ រហូតមក​ដល់​ផ្ទះ​គាត់​។​

​តទៅ​នេះ​និង​ថែ្ល​ង​ចាប់​សារ​ដើម​បន្តិច អំពី​ពេលដែល​យាយ​ម៉ប​បាន​ទៅ​នៅ​ថែ​ទាំង​កូនចោរ​នោះមក គាត់ តែងតែ​សងេ្កតមើល​ឫកពារ និង​រូបឆោម​កូន​នោះ​ឃើញ​ល្អ ក៏​ចេះតែ​គួច​ចិត្ត​ទុក និង​សម្លឹង​រក​កម្លោះ​រូបណា មួយ​ឲ្យ​សម​គ្នា​និង​នាង​។​

​ថៃ្ង​មួយ​អាស្រ័យ​បច្ច័យ​ហេតុផល​ពី​បុពេ្វ​បណ្តាល​ចិត្ត​មាណ​ពម្នាក់ ដែល​ត្រលប់​ពី​រៀន​វិជ្ជាការ ឲ្យ​ចង់​ចូល ទៅសុំ​សំរាក​នៅ​ផ្ទះ​យាយ​ម៉ប​នោះ​សិន ត្បិត​ថៃ្ង​កាន់តែជ្រេ កម្លាំង​ក៏​អស់ ហេវ​បាយ ផ្លូវ​ទៅ​មុខ​ក៏​ឆ្ងាយ ក្រែង​យប់​កណ្តាលផ្លូវ ក៏​រូតរះ​ចូល​ទៅ​សំពះ​ដូនចាស់​សុំ​សំណាក់​មួយ​យប់​។ ដូនចាស់​កំពុង​តែ​រៀបចំ និង​ដាំបាយ​បរិភោគ ជួន​ក្រេឡកឃើញ​មាណ​ពចូល​មក​សំពះសុំ​ស្នាក់ ក៏​មានចិត្ត​សប្បុរស​ទ​ទួល​ឲ្យនៅ ហើយ​ដាំបាយ​បណ្តើរ សំណេះសំណាល់​សួរ​អំពី​ពូជពង្ស​បណ្តើរ​។ លុះ​អាស្រ័យ​បាយ​រួច និង​ទុកដាក់​ចាន ក្បាន​ស្រេច យាយ​ម៉ប ដែល​ចេះ​តែ​លប​សងេ្កត​រូបឆោម​មាណព​នោះ​តាំងតែ​ពី​ចូលមក ក៏​បង្អើប​សំណួរ​ថា​៖

“​ចៅ​អើយ ! ពី​កាលដែល​ចៅលា​ឪពុក​ម្តាយ​មកសែ្វង​រក​តំរិះ​វិជ្ជានេះ តើ​ឪពុក​ម្តាយ​ចៅ មាន​ស្តីដណ្តឹង កូនចៅ​អ្នក​ឯណា​ទុក​ឲ្យ​ចៅ​ហើយ​ឬ​នៅ​?” ។​

​ចៅ​មាណ​ពត​ប​ថា​៖

“​មិនទាន់​មាន​នៅឡើយ​ទេ​! ” ហើយ​បន្ត​សម្តី​ថា “​ខ្ញុំ​នឹក​ថា​ប្រសិនបើ​នៅ​ពេល ដែល​ខ្ញុំ​ធ្វើដំណើរ​កាត់​ស្រុកភូមិ​គេ​នេះ បាន​ជួប​ស្រី​ណាមួយ​មាន​លក្ខណៈសម្បត្តិ​សមរម្យ​ល្អ ខ្ញុំ​នឹង​យក​គេ​ធ្វើ ប្រពន្ធ​ហើយ​! តើ​លោកយាយ​មាន​បាន​ស្គាល់​កូនចៅ​លោក​អ្នក​ណា ដែល​ល្អ​នៅក្នុង​ស្រុក​ភូមិ​របស់​យាយ​នេះ ដែរឬទេ​?”

ចៅ​អើយ​! (​យាយ​ម៉ប​នោះ​ឆ្លើយ​) នៅក្នុង​ស្រុក​ភូមិ​នេះ មិនឃើញ​មាន​ស្ត្រី​ណា​ម្នាក់​ដែល​សក្តីសម និង​ចៅ​ទេ ប៉ុ​នែ្ត​ជីដូន​ធ្លាប់​បានឃើញ​ស្ត្រី​ម្នាក់​ដែរ នាង​នោះ​ជា​កូន​មហាចោរ នៅក្នុង​ព្រៃ​ដាច់ស្រយាល ឯណោះ​។​

​យាយ​ម៉ប​ក៏​និយាយ​រាប់រៀប​អំពើ​ដំណើរ​រឿង​ដែល​គាត់​បាន​ទៅ​ឃើញ​នាង​នោះ និង​បាន​សងេ្កតឃើញ​ឫកពារ សមរម្យ​។ ឮ​ពាក្យ​សរសើរ​របស់​យាយ​ម៉ប មាណព​នោះ​អន្ទះសារ​ចង់​ឃើញ​រូបនាង ក៏​អង្វរ​ឲ្យ​យាយ​ជូនទៅ​។​

ទេ​ចៅ (​យាយ​ម៉ប​ប្រកែក​) យាយ​ជូនទៅ​មិន​បាន​ទេ ព្រោះ​យាយ​ខ្លាច​មហាចោរ​នោះ​ណាស់ ធម្មតា ចិត្ត​មហាចោរ តែ​ដល់​មាន​ការ​អ្វី​ស្រួល​មិន​ស្រួល​កើតឡើង វា​មុខ​ជា​មក​សម្លាប់​យាយ​ចោល​ហើយ !​។ យាយ​ចាស់​ហើយ តែ​យាយ​នៅ​ចង់​រស់​នៅ​ឡើយ​។ ចូរ​ចៅ​ជឿជាក់ថា យាយ​ចង់​ឲ្យ​ចៅ​និង​នាង​នោះ បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ណាស់ ព្រោះ​តាំងតែ​ពី​កាល​យាយ​បានឃើញ​នាង​មក ទោះ​ពេល​យាយ​ចេញ​ដើរ​ទៅ​ផ្សារ ទៅកាន់​ភូមិ​នានា ទៅ​សង្គ្រោះ​គេក្តី យាយ​តែងតែ​គយគន់​សម្លឹង​មើល​រាល់​ថៃ្ង តែ​មិន​ប្រទះឃើញ បុរស​កម្លោះ​ណា​ម្នាក់ ឲ្យ​សមល្មម​និង​ចិត្ត​យាយ​សោះ ទើបតែ​ពេលនេះ​ចៅ​មកដល់​ចំ​ជា​មហាលាភ​ហើយ ចៅ​គេ​ងឲ្យស្រួល​ទៅ ព្រឹកសែ្អក​ចាំ​ចៅ​ចេញ​ដំណើរ​ទៅ​រក​នាង​។​

​នៅពេល​យប់​នោះ បុរស​ចេះតែ​គិត​សព្វ​គិត​គ្រប់ ដេក​ក៏​មិន​លក់ ដោយបែ្ល​កក​នែ្ល​ង​ផង ទ​នឹ្ទង​ឲ្យតែ​ភ្លឺ​ឆាប់​ផង ណាមួយ​គិត​បារម្ភ​អំពី​ដំណើរ​ក្នុងព្រៃ​តែម្នាក់ឯង ណាមួយ​គិតដល់​គ្រោះថ្នាក់​ជាមួយនិង​មហា​ចោរ លុះ​យប់ យន់​ទើប​បុរស​គេង​លង់លក់​ទៅ​។​

​ពេល​មាន់រងាវ​ភ្លឺ​ស្រាងៗ យាយ​ម៉ប​ក្រោក​ដាំបាយ រក​ម្អូប​ក្រៀមក្រោះ ទឹក​បំពង់ ទុក​បំរុង​ជា​ស្បៀង ឲ្យមាណ​ព​ធ្វើដំណើរ លុះ​មាណព​ក្រោក​ឡើង​ហើយ យាយ​ក៏​ឲ្យ​ស្រស់ស្រូប រួច​ប្រគល់​កញ្ចប់​អាហារ សំរាប់​តាម​ផ្លូវ​ហើយ​នាំ​បង្អាញ​តម្រុយ​ដើម​ឪឡឹក​ឲ្យ​ចៅ​មាណ​ព​ធ្វើដំណើរ​ចេញទៅ​។​

នែ​ចៅ​! (​យាយ​ម៉ប​ប្រាប់​) ចូរ​ចៅ​ដើរ​ទៅ​តាម​ជួរ​ដើម​ឪឡឹក​នេះ​ទៅ​ចុះ ! ចៅ​និង​បាន​ទៅ​ដល់ ផ្ទះ​នាង​នោះ​ហើយ តែ​ថា​ចូរ​ចៅ​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែនទែនណា ! ចៅ​ទៅ​ចុះ ! សូមឲ្យ​បាន​សេចក្តីសុខ ឲ្យបាន សំរេច ដូច​សេចក្តីប្រាថ្នា បើ​មាន​សត្រូវ​មក​ពី​មុខ​ឲ្យ​រំលង បើ​មក​ពី​ខ្នង​ឲ្យ​រលាយ​ណា​ចៅ​ណា​។​

​មាណព​ក្រាប​ប្រណិប័តន៍​លា​លោកយាយ​ហើយក​ចេញដំណើរ​ទៅ ថៃ្ង​ជ្រេ​បន្តិច ទើប​ទៅ​ដល់​សំណាក់ មហា​ចោរ គាប់​ជួន​ពេល​នោះ​មហាចោរ​មិន​នៅ ចេញទៅ​រក​ប្លន់​គេ​បាត់ ទុក​តែ​កូនស្រី​ឲ្យនៅ​ចាំផ្ទះ តែម្នាក់ឯង នាង​កំពុង​តែ​ដើរ​តត្រុក បោសច្រាស​សម្អាត​ផ្ទះសម្បែង​តាម​ទំលាប់ ពុំ​មាន​គិតក្រែង​អ្វី ឡើយ ឯ​ចៅ​មាណព​នោះ ទៅ​លប​គយគន់​ឃើញ​សព្វគ្រប់​ហើយ​ដឹងថា នាង​នៅ​ម្នាក់ឯង ក៏​ប្រថុយ ស្រែកហៅ នាង​ឮសូរ​មាត់​មនុស្ស​ចំលែក នឹក​ភ័យ​ណាស់ គិតថា​

“​តើ​អ្នកណា ! ហ៊ាន​ចូល​មក ដល់​ទី​នេះ​?”

​ប៉ុ​នែ្ត​នាង​ក្រេ​ឡក​ទៅ​ឃើញ​យុវ​បុរស​ជា​អ្នក​មាន​ឫកពា​សុភាពរាបសារ​ល្អ មិន​គួរឲ្យខ្លាច នាង​ក៏​បើកទ្វារ ហៅ​ឲ្យ​បុរស​ចូល ហើយ​និយាយ​សាកសួរ​គ្នា​ទៅវិញទៅមក មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​ទទួល រាក់ទាក់​សំណេះសំណាល​តាមផ្លូវ​លោកីយ៍ ដោយ​សុខចិត្ត​សុខកាយ​លើក​ជា​ស្វាមី ហើយ​នាំ​យក​ទៅ​លាក់ មិន​ឲ្យ​មហា​ចោរជា​ឪពុក​ដឹង​ឡើយ​។​

​ប៉ុ​នែ្ត​ក្នុង​កាលជា​បន្ទាប់មក មហាចោរ​សងេ្កតឃើញ​ឫកពា​រកូន​ស្រី​របស់​ខ្លួន​បែ្ល​ក​ពី​ធម្មតា គឺ​ឃើញ​នាង​តែង ខ្លួន​ជា​និច្ចកាល ធ្វើ​ការងារ​សព្វសារពើ​ក្នុងផ្ទះ ដោយ​មិនបាច់​ឪពុក​តឿន​ឡើយ ដូច​ជា​ចង់​ផ្គាប់ផ្គន់​មនុស្ស ណា​ម្នាក់ ដែល​ជាទី​ពេញចិត្ត មហាចោរ​នឹក​សង្ស័យ​ថា​៖

“​នាង​នេះ​ច្បាស់​ជា​មាន​ប្រុស​សហាយ​ហើយ !”

​ក៏​នឹក​តូចចិត្ត​និង​កូនស្រី លាយ​និង​សេចក្តី​ខ្មាសអៀន​អា​សហាយ​នាង​នោះ​ផង ក៏​ដើរចោល​ទីក​នែ្ល​ង​នោះ ទៅ​។​

​ឯ​ទាំងពីរ​អ្នក​ប្តី​ប្រពន្ធ​នៅ​ក្នុង​ព្រៃ​យូរ​បន្តិច​ទៅ មិនឃើញ​មហាចោរ​នោះ​ត្រលប់​មកវិញ ក៏​នាំគ្នា​ចុះមក រក​ភូមិ​ស្រុក​និង​គេ លុះ​មកដល់​ភូមិ​ស្រុក​ហើយ ក៏​ចូល​ទៅ​អរគុណ​និង​យាយ​ម៉ប ព្រមទាំង​ជូន​រង្វាន់​គាត់ ខ្លះ​ទៀត​ផង យាយ​ម៉ប​មានចិត្ត​ត្រេកអរ​ណាស់ ដើរ​ប្រាប់​អ្នកជិតខាង​ឲ្យមក​មើលនាង ដោយ​ថែ្ល​ង បូរបាច់​ប្រាប់​គេ​ថា​៖

“​នាង​នេះ​មាន​រូបឆោម​លោម​ពណ៌‌​សាច់ជិត​ល្អ មក​អំពី​គេ​នៅ​តែ​ក្នុង​ម្លប់ ដល់​ចេញពី ម្លប់​ក៏​មាន​ប្តី​តែ​ម្តង ”

​អ្នកស្រុក​ឃើញ​ដូច្នោះ ក៏​នាំគ្នា​យក​កូន​ដែល​ដល់​អាយុ​គ្រប់​ការ ទៅ​ឃាំង​ក្នុង​ម្លប់ ដើម្បី​ឲ្យបាន​ល្អ​ដូច​គេ ក៏​ជាប់​ជា​ទំនៀម​រហូតមក​៕

មតិយោបល់