ព័ត៌មានជាតិ

ត្រី​​បឹ​ង​​ក​ញ្ឆែ​ត​​

​មក​ថ្មី​ទៀតហើយ គឺ​មុខ​ប្ហូ​មចាស់ តែ​មិន​ប្រាកដថា ស្រួល​ធ្វើ​ឡើយ មាន​ស្ត្រី​មេផ្ទះ​មួយចំនួន​ចង់​ធ្វើ​មុខម្ហូប​នេះ​សម្រាប់​ជូន​ដល់​ស្វាមី និង​ដៃគូ​ស្នេហា និង​កូន​ជាទី​ស្រលាញ់ តែ​ស្រាប់តែ​ភ្លេច​នុវ​គ្រឿងផ្សំ មិនដឹងថា ធ្វើ​ពី​ណា​ទៅ​ណា និង​មាន​អ្វីខ្លះ ។ ឈប់​បារម្ភ​ទៅ ថ្ងៃនេះ​ដែរ គេហទំព័រ ដំណឹង បាន​លើកយក​មុខម្ហូប ត្រី​បឹង​កញ្ឆែត មក​ចែក​ជូន ស្ត្រី​មេផ្ទះ​ជាទី​ស្រលាញ់ ដែល​មាន​វិធី​ធ្វើ ក៏ដូចជា​គ្រឿងផ្សំ​ដូចខាងក្រោម​៖

​គ្រឿងផ្សំ​

១ ត្រី​ឆ្តោរ រឺត្រី​តាម​លោក​នាក់​ចូល​ចិត្ត​
២ កញ្ឆែត​បេះ​លាង​ទឹក​អោយ​ស្អាត​
៣ ខ្ទិះ​ដូង គ្រឿង​ដុក ម្ទេស​ឆ្អើរ​ចិញ្ចាំម ប្រេង​សណ្តែក អំបិល ស្ករស ទឹកត្រី សណ្តែកដី​បុក ក្រូចឆ្មា​
​វិធី​ធ្វើ​

១ ត្រី​យកទៅ​ចាន​អោយ​ឆ្អិន​
២ យក​ម្ទេស​ឆ្អើរ​ចិញ្ចាំម​លីង​អោយ​ក្រហម​ឈ្ងុយ សឹម​ដាក់​គ្រឿង​បុក​លីង​ជាមួយ រួច​ចាក់​ខ្ទិះដូង​រំងាស់ បង់​អំបិល ស្ករស ទឹកត្រី ទឹក​ក្រូចឆ្មា ភ្លក់​ល្មម​តាម​ចំណូលចិត្ត​សឹម​បង់​សណ្តែកដី​បុក​ចូល​
៣ រៀប​កញ្ឆែត​ពីក្រោម​ដាក់​ត្រី​ចាន​ពីលើ រួច​សឹម​ស្រោច​ទឹកគ្រឿង​(២) ពេល​បរិភោគ​ចាំបាច់​ត្រូវដាក់​ភ្លើង​ពីក្រោម​ខ្ទះ រឺ​ឆ្នាំង ទើប​ទទួល​ទាន​ឆ្ងាញ់​៕​

ត្រី​​បឹ​ង​​ក​ញ្ឆែ​ត​​
ត្រី​​បឹ​ង​​ក​ញ្ឆែ​ត​​

មតិយោបល់