ព័ត៌មានជាតិ

Tomas​ ​Berdych​ ​យ​ក​​គំ​រូ​​តា​ម​ ​Andy​ ​Murray​ នឹង​​លើ​​​ក​​ពា​ន​​​​រ​ដូ​វ​​​កា​ល​ថ្មី​

​កីឡាករ Tomas Berdych​បាន​បង្ហាញ​ពី​សន្ថាន​ចិត្ត​របស់​ខ្លួន​ថា ការ​ឈ្នះ​របស់ កីឡាករ Andy Murray​នៅក្នុង​កម្ម​វី​ធី US Open​នោះ ក៏​ធ្វើឲ្យ​គាត់​មាន​បំណង​ចង់​ក្លាយ​ជា​អ្នកលេង​បន្ទាប់​ពី​កីឡាករ​រូប​នេះ​ដែរ​។​

Tomas Berdych បាន​បញ្ចប់​នៅ​រដូវ​កាល​ក្នុង​ឆ្នាំ ២០១២ នេះ​ដោយ​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​ទី ៦ នៃ​តារាង​ពិភពលោក ហើយក៏​ជា​កីឡាករ​ដែល​ជួយ​ឲ្យ​សាធារណៈរដ្ឋ​ឆេ​ក ឈ្នះ​មេដាយ​ជា​លើក​ទី ២ នៅក្នុង​កម្មវិធី Davis Cup ហើយ​ក៏​សង្ឈឹមថា រដូវ​កាល​ថ្មី​នេះ នឹង​នាំ​មេដាយ​ធំៗ​ជូន​ជាតិ​ផងដែរ​។​

​កីឡាក​រវ័យ ២៧ ឆ្នាំ​របស់​ឆេក​រូបនេះ គឺជា​អ្នកលេង​តែមួយគត់​ដែល​អាច​ឈាន​ដំណើរ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ក្នុង​កម្មវិធី grand slam កាលពី​ឆ្នាំ ២០១០ នោះ ប៉ុន្តែ​គេ​ជឿជាក់ថា នៅក្នុង​ព្រឹត្តិការណ៍ Mubadala World Tennis Championships ដែល​ចាប់ផ្តើម​ឡើង​នៅ Abu Dhabi នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នឹង​ធ្វើឲ្យ​កីឡាករ​រូប​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ។​

​កីឡាករ​Tomas Berdych​បាន​និយាយប្រាប់ gulfnews.com​ថា​គាត់​កំពុង​ទន្ទឹង​រងចាំ​បង្ហាញ​ទម្រង់​លេង​នៅទីនេះ ហើយ​ក៏​ខ្ញុំ​ក៏​មិន​ដែល​បាន​លេង​នៅ​ផ្នែក​ខាងក្រៅ​អីចឹង​ដែរ ប៉ុន្តែ​សង្ឈឹមថា ការចាប់ផ្តើម​របស់​ខ្ញុំ​នឹង​ល្អប្រសើរ​។​កីឡាករ​រូបនេះ​បន្តទៀតថា សម្រា់ប់​ព្រឹត្តិការណ៍ Australian Open​ដែល​ធ្វើឡើង​នៅ​ខែ មករា នោះ នឹង​ធ្វើឲ្យ​គាត់​មានឱកាស​ឈ្នះ​ជា​លើកដំបូង នៃ​មេដាយ grand slam title​។ កម្មវិធី Australian Open នេះដែរ ដែល​កីឡាករ Andy Murray​ធ្លាប់​បាន​បំបាក់​កីឡាករ Roger Federer, Rafael Nadal និង Novak Djokovic ដើម្បី​លើក​ពាន​មួយ​នេះ​។​វា​គឺ​សម​ស្រប​ណាស់ សម្រាប់​ប្រការនេះ​ក៏​ធ្វើឲ្យ​បំណង​ដែល​ប៉ង របស់ខ្ញុំ និង​ខិតខំ​បន្ត​ដូច​កីឡាករ Andy Murray ។ តែ​ទីនោះ​មិនមែន​មាន​តែ​គាត់​មួយ​ទេ ដែល​ជា​ជើង​ខ្លាំង​នោះ គឺ នៅ​មាន​ខ្ញុំ​ដែល​កំពុង​ទន្ទឹង​រងចាំ​ផងដែរ​៕

Tomas​ ​Berdych​ ​យ​ក​​គំ​រូ​​តា​ម​ ​Andy​ ​Murray​ នឹង​លើ​ក​ពាន​រដូវ​កាលថ្មី
Tomas​ ​Berdych​ ​យ​ក​​គំ​រូ​​តា​ម​ ​Andy​ ​Murray​ នឹង​លើ​ក​ពាន​រដូវ​កាលថ្មី

មតិយោបល់