ព័ត៌មានជាតិ

ជនជាតិឡាវនិងគ្រឿងញៀនប្រមាណ១ម៉ឺនគ្រាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅ…

ស្ទឹងត្រែងៈ បុរសដែលជាជនជាតិឡាវម្នាក់រួមទាំងគ្រឿងញៀន ប្រមាណ1ម៉ឺនគ្រាប់ប្រភេទមេតំហ្វេតាមីនគ្រាប់ ត្រូវកំលាំងសមត្ថកិច្ច ផ្នែកប្រឆាំងបទ ល្មើសគ្រឿងនៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ចាប់និងឃាត់ខ្លួននៅចំនុច ស្ពានទី2 ភូមិ ខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
កិច្ចប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០១៩។
ជនសង្ស័យខាងលើមាន ឈ្មោះ ភូម្មា ដាំ ភេទ ប្រុស អាយុ 26ឆ្នាំ ជនជាតិ ឡាវ រស់នៅ ស្រុក សុកុមា ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
បន្ទាប់ពីបានឃាត់ ខ្លួន ជនសង្ស័យ រួមនឹងវត្ថុតាង ថ្នាំញៀន រួចមកកម្លាំងនគរបាលបាននាំខ្លួន មកកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បីសាកសួរនិងកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនិតិវិធី៕

 

មតិយោបល់