ព្រះសីហនុៈ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៩-១៨០ ស្ថិតនៅភូមិវាលមាស ឃុំវាលេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បង្កដោយម៉ូតូ ០១គ្រឿងម៉ាក HONDA-WAVE ពណ៌ទឹកប៊ិចចាស់ ពាក់ផ្លាកលេខព្រះសីហនុ 1L-7323 បើកបរដោយឈ្មោះ ទាវ អឿន ភេទប្រុស អាយុ ៤៩ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ណុប សួស ភេទស្រី អាយុ ៥២ឆ្នាំ ព្រមទាំងឈ្មោះ អ៊ំ វណ្ណៈ ភេទស្រី អាយុ ៥០ឆ្នាំ អ្នកទាំងបីមានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លុះមកដល់ចំណុចខាងលើ បានឆ្លងផ្លូវពីលិចទៅកើត ខណៈនោះមានម៉ូតូ ១គ្រឿងម៉ាក YAMAHA EXCITER ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សាយ ទៀង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បានបុកតែម្តង។
ករណីគ្រោះថ្នាក់ខាងលើ បណ្តាលឲ្យរងរបួសមនុស្សចំនួន ៤នាក់៖
១.ឈ្មោះ សាយ ទៀង អ្នកបើកម៉ូតូ EXCITER របួសមធ្យម។
២.ឈ្មោះ ទាវ អឿន អ្នកបើកបរម៉ូតូ HONDA-WAVE របួសធ្ងន់។
៣. ឈ្មោះ ណុប សួស អ្នករួមដំណើរលើម៉ូតូ HONDA-WAVE របួសមធ្យម។
៤.ឈ្មោះ អ៊ំ វណ្ណៈ អ្នករួមដំណើរលើម៉ូតូ HONDA-WAVE របួសមធ្យម ។
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅគ្លីនិចឯកជន លិគឹមឌី វាលរេញ រីឯវត្ថុតាងម៉ូតូទាំងពីរ យកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕
មតិយោបល់