ព័ត៌មានជាតិ

David​ ​Ferrer​ ​ជួ​ប​​​កី​ឡា​ក​រ​ ​Novak​ ​Djokovic​​​នៅ​​ថ្ងៃ​​​ទី​ ​២​

​ងាក​មក​មើល​ការប្រកួត​នៅ Zayed Sports City ក្នុង​កម្មវិធី Mubadala World Tennis Championships កីឡាករ David Ferrer ក៏​បាន​ធ្វើការ​គ្រប​សង្កត់​លើ​ដៃគូរ​ប្រកួត​របស់ខ្លួន​កីឡាករ Tomas Berdych ដោយ​ពិន្ទុ 2-0 ពោល​គ្រាប់​បាល់ 6-2 និង 6-4 ។​

​កីឡាករ David Ferrer គឺជា​កីឡាករ លំដាប់​ទី ៥ របស់​ពិភពលោក ដែល​មក​ពី​អេ​ស្ប៉ា​ញ ដោយ​បើកឆាក​ដំបូង​នៃ​ការប្រកួត កីឡាករ​រូបនេះ​អាច​គ្រប់គ្រង​ការវាយលុក​យ៉ាង​ល្អ​លើ​គូបដិបក្ស​របស់ខ្លួន ដោយ​គ្រាប់​បាល់ 6-2 ។
Tomas Berdych នៅ​សិតទី ២ ក៏​មាន​ប្រៀប​ទៅ​វិញ​ហើយ តែ​ចៃដន្យ​អី David Ferrer មិន​ចង់​ពន្លា​ពេលវេលា​ឲ្យ​យូរ នាំ​សៅហ្មង់​នោះ ក៏​ពង្រឹង​ការលេង​ឡើងវិញ ដោយ​ទទួល​ជម្នះ ដោយ​គ្រាប់​បាល់ 6-4 និង​ប្រើ​ពេលវេលា​ទាំង ២ សិត​គឺ ១​ម៉ោង និង ២៥ នាទី​។​

David Ferrer និង​ត្រូវ​ជួប​កីឡា​ករលេខ ១​ពិភពលោក Novak Djokovic ក្នុង​ថ្ងៃ​ទី ២​នៃ​ព្រឹត្តិការណ៍​ខាងលើ នៅ​ទីលាន​Abu Dhabi​ខណៈ​ដែល កីឡាករ Tipsarevic​ជួប​ជាមួយ​នឹង Nicolas Almagro៕​

David​ ​Ferrer​ ​ជួ​ប​​​កី​ឡា​ក​រ​ ​Novak​ ​Djokovic​​​នៅ​​ថ្ងៃ​​​ទី​ ​២​
David​ ​Ferrer​ ​ជួ​ប​​​កី​ឡា​ក​រ​ ​Novak​ ​Djokovic​​​នៅ​​ថ្ងៃ​​​ទី​ ​២​

មតិយោបល់