ព័ត៌មានជាតិ

អ្នក​ស្លាប់​ដោយ​សារ​ព្យុះ​ត្រូពិក​នៅ​ហ្វីលីពីន​កើន​ឡើង​ដល់​ ១០​នាក់​

តួលេខ​នៃ​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ព្យុះ​ត្រូពិក Wukong នៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​ហ្វីលីពីន​ចំ​ថ្ងៃ​បុណ្យ​ណូអែល​បាន​កើតឡើង​ដល់ ១១​នាក់ ព្រមទាំង​ផ្ទះសម្បែង​ជាច្រើន​ត្រូវបាន​ខូចខាត នេះ​បើ​យោង​តាម​មន្ត្រី​ការិយាល័យ​រាយការណ៍​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​
​ព្យុះ​ត្រូ​ពិននេះ បាន​កើតឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​សង្ឃរា​បុប្ផា ដែល​បាន​បោកបក់​ប៉ះ​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង ១​ពាន់​នាក់​។​
​បើ​យោង​តាម​សេចក្ដីរាយការណ៍ ជនរងគ្រោះ​ដែល​បាន​ស្លាប់​គឺ​បណ្ដាលមកពី​ផ្ទះ​រលំ​លើ និង​មែកឈើ​បាក់​សង្កត់ ហើយ​មកដល់ពេលនេះ មាន​អ្នក​បាត់​ខ្លួន​ចំនួន ២​នាក់​។ ប្រជាជន​ប្រមាណ​ជា ១៣.០០០​នាក់​ត្រូវ​បាន​ភៀសខ្លួន​ទៅ​កាន់​មជ្ឈមណ្ឌល​ភៀសខ្លួន​។​
​មន្ដ្រី​គ្រប់​គ្រង់​គ្រោះមហន្តរាយ​បាន​និយាយថា ព្យុះ​នេះ​វា​មិន​ដូចគ្នា​ទៅ​នឹង​ព្យុះសង្ឃរា​បុប្ពា​នោះទេ ព្រោះថា វា​គ្រាន់តែ​មាន​ភ្លៀង​ធ្លាក់​ប៉ុណ្ណោះ​។​
​គូរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​មួយ​ឆ្នាំៗ ហ្វីលីពីន​រង​នូវ​គ្រោះ​ខ្យល់ព្យុះ​យ៉ាងតិច ២០​ដង ដែល​ភាគច្រើន​កើតមាន​នោះ​ចន្លោះ​ខែមីនា និង​តុលា​៕

111

មតិយោបល់