ព័ត៌មានជាតិ

ជ័​យ​ ​កុ​ស​ល​ ​ឡើ​ង​​ត​ស៊ូ​​​ក​ម្លាំ​ង​​ជា​មួ​យ​​នឹ​ង​​កី​ឡា​ក​រ​​ថៃ​

​នៅ​ថ្ងៃ​ សៅរ៍ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១២ ស្អែក​នេះ​នៅ​សង្វៀន​ប៉ុស្តិ​លេខ ៥ ដែល​ធ្វើ​ការប្រកួត​នៅ លើ​ទីលាន Beeline Arena ត្រើយ​ខាងកើត ស្ពាន​ជ្រោយចង្វារ មាន​គូរ​សំខាន់ កីឡាករ ជ័យ កុសល ដែលជា​អ្នក​ប្រដាល់​ពូកែ​ប្រើ​កែង​ក្នុងការ​ផ្តួល​គូ​ប្រកួត ហើយក៏​ជា កីឡាករ​មកពី ក្លឹប​សឹង្ហៈ​កីឡា​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Det Suriya ក្នុង​ប្រភេទ​ទម្ងន់ ៧០ គីឡូក្រាម​។ Det Suriya​មាន​ប្រវត្តិ​ប្រកួត ៥៥ ដង ឈ្នះ ៣០ ដង ចាញ់ ១៥ ដង ស្មើ ១០ ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​សន្លប់ ៥ ដង​។ ឯ ជ័យ កុសល វិញ​ក៏​មិន​ណ​យ​តា​ឡើយ ។

​ជ័យ កុសល ជា​អ្នក​ប្រដាល់​ចាស់​មែន​តែ​នៅ​ល្អ ទាំង​ប្រើ​កណ្តាប់ដៃ និង​ស្នៀត​កែង​ដោយ​ប្រើ​ចំៗ​គោលដៅ ដើម្បិ​យក​ជ័យជម្នះ​។ រំឭក​កាលពី កីឡាករ​ជ័យ កុសល ប្រកួត​ជា​មួយ កែវ រំ​ចង់ កន្លងមកនេះ ក៏​បាន​ធ្វើឲ្យ​សង្វៀន​បឹង​ស្នោរ ពោរពេញ​ទៅ​ដោយ​សម្លេង​អឺងកង​ដែរ តែ​ចៃដន្យ​អាក្រក់​គឺ​ចាញ់​ដោយ​ពិន្ទុ ទាំង ឈាម​ដាប រៀងៗ​ខ្លួនៗ​៕
​ចំណែក នៅ​នៅ​ថ្ងៃ​ជាមួយនឹង​គ្នា​នេះដែរ កីឡាករ ឡៅ ស៊ី​ណាត មក​ពី​ក្លឹប​កងពល​តូច​ឆ័ត្រយោង ៩១១ ជួប​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​ថៃ Phet Phimarn ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម​។​ខណៈ​ដែល ប៊ឺត ខាំ មក​ពី​ក្លឹប​សាលវ័ន្ត​កីឡា សាក​កណ្តាប់ដៃ​ជាមួយ អ្នក​ប្រដាល់ ជនជាតិ អាល្លឺម៉ង់ Martin Burklerk៕

ជ័​យ​ ​កុ​ស​ល​ ​ឡើ​ង​​ត​ស៊ូ​​​ក​ម្លាំ​ង​​ជា​មួ​យ​​នឹ​ង​​កី​ឡា​ក​រ​​ថៃ​
ជ័​យ​ ​កុ​ស​ល​ ​ឡើ​ង​​ត​ស៊ូ​​​ក​ម្លាំ​ង​​ជា​មួ​យ​​នឹ​ង​​កី​ឡា​ក​រ​​ថៃ​

មតិយោបល់