ព័ត៌មានជាតិ

អ៊ីរ៉ង់៖ មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ នឹង​ត្រូវ​បាញ់​សាក​ល្បង​ក្នុង​សម​យុទ្ធ​ជើង​ទឹក

ទូរទស្សន៍​ក្នុង​ស្រុក​អ៊ីរ៉ង់​បាន​រាយការណ៍ អ៊ីរ៉ង់​នឹង​ធ្វើ​ការបាញ់​សាកល្បង​នូវ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម នៅក្នុង​សមយុទ្ធ​ជើង​ទឹក នៅ​ពី​ថ្ងៃ​សុក្រ ទី​២៨​ខែ​ធ្នូ ឆ្នាំ ២០១២ ម្សិលមិញ​នេះ​។​
​លោក អនុឧត្តម​នាវីឯក អា​មី រ៉ាស្ទី​ហ្គា របស់​អ៊ឺរ៉ង់​បាមាន​ប្រសាសថា «​មី​ស៊ី​ល ប្រភេទ រ៉ាថុន​ឌ័​រ ដែល​ជា​មី​ស៊ី​ល ផលិត​ឡើង​ក្នុង​ស្រុក មាន​សមត្ថភាព​អាច​វាយប្រហារ​ទីតាំង ចម្ងាយ​មធ្យម នឹង​ត្រូវ​ធ្វើការ បាញ់​សាកល្បង នៅក្នុង​ពេល​សមយុទ្ធ យោធា​ជើង​ទឹក​»​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​ធ្នូ ឆ្នាំ ២០១២ ម្សិលមិញ​នេះ​កង​នាវា​ជើង​ទឹក​របស់​អ៊ីរ៉ង់ បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ រយៈពេល ៦​ថ្ងៃ នៅ​ដែនទឹក ភាគខាងត្បូង នៃ​ប្រទេស ដែល​ជា​សមយុទ្ធ​មួយ ចម្លង​តាម​សមយុទ្ធ វីឡេ​យ៉ាដ​៩១ ឬ​ឆ្មាំ​នាវា​៩១ ហើយ​នឹង​ត្រូវ​ធ្វើឡើង​នៅ​សមុទ្រ អូស្មាន់ ស្ថិត​នៅ​ភាគ​ខាងជើង មហាសមុទ្រ​ឥណ្ឌា ៕

ranian navy boat fires a missile

មតិយោបល់