ព័ត៌មានជាតិ

ផ្ទះគ្រូបង្រៀនម្នាក់ ត្រូវអគ្គិភ័យឆេះដោយសារមូលហេតុ…

សៀមរាប: នៅថ្ងៃសៅរ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ៨និង៣០នាទី រលត់ទៅវិញនៅវេលាម៉ោង ៨និង៥០នាទី ករណីអគ្គិភ័យភ្លើងឆេះបន្ទប់ផ្ទះ ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ នាង រដ្ឋា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ គ្រូបង្រៀន មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
+ បណ្ដាលឲ្យរងការខូចខាត៖
– គ្រែដេកចំនួន ០១
– ពូកចំនួន២
– ម៉ាស៊ីនត្រជាក់ចំនួន ២គ្រឿង
– ម្នាងសិលាក្នុងបន្ទប់ដេកធ្វើអំពីថ្ម ៤ម៉ែត្រx៦ម៉ែត្រ ។

មិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ត្រូវបានម្ចាស់ផ្ទះ និងប្រជាពលរដ្ឋនៅជិតខាងជួយធ្វើការពន្លត់បានទាន់ពេលវេលា ។

មូលហេតុ៖ បណ្តាលមកពីអុជធូបក្នុងបន្ទប់ (ពុំមានមនុស្សនៅ) ៕

មតិយោបល់