ព័ត៌មានជាតិ

មា​ន់​​គ​ល់​​ស្លឹ​ក​គ្រៃ​​ផ្អែ​ម​​ហិ​ល​​

​នៅ​ព្រឹក​នេះដែរ វា​ហៀបនឹងដល់​ម៉ោង​ដែល​ស្ត្រី​មេផ្ទះ​រក​នឹក ថា​ត្រូវធ្វើ​ម្ហូប​អី​សម្រាប់​ជូន​ស្វាមី​ពិសារ និង​កូនៗ​ជាទី​ស្រលាញ់​របស់​ខ្លួន និង​មាន​ស្ត្រី​មេផ្ទះ​ខ្លះ​ក៏​បាន​ចំអិន​រួចរាល់​ហើយ​ដែរ តែ​បើ​ឃើញ​មុខ​ម្ហូប មាន់​គល់​ស្លឹកគ្រៃ​ផ្អែម​ហិល ប្រាកដ​ជា​ចង់​ធ្វើ​មួយ​មុខ​ទៀត ប៉ូវ​ដល់​ស្វាមី និង​កូនៗ​ជាមិនខាន ដែល​នឹង​រ៉ាយរ៉ាប់​គ្រឿងផ្សំ និង​វិធី ដូចខាងក្រោម​៖

​គ្រឿងផ្សំ​
១ មាន់ កាប់​ជា​ដុំ​
២ គល់​ស្លឹកគ្រៃ ហាន់​អោយ​ល្អិត​
៣ ម្ទេស អំបិល ស្ករស ប្រេង​សណ្តែក​

​វិធី​ធ្វើ​
​ដាំ​ខ្ទះ​អោយ​ក្តៅ ចាក់​ប្រេងសណ្តែក​ចូល រួច​ដាក់​គល់​ស្លឹកគ្រៃ​ម្ទេស​លីង​អោយ​ឈ្ងុយ រួច​ចាក់​សាច់មាន់​ចូល បង់​អំបិល​
​ស្ករស (​ដាក់​ស្ករស​រាង​ផ្អែម​បន្តិច​) លីង​អោយ​ស្រួយ​ជាការ​ស្រេច​៕

មា​ន់​​គ​ល់​​ស្លឹ​ក​គ្រៃ​​ផ្អែ​ម​​ហិ​ល​​
មា​ន់​​គ​ល់​​ស្លឹ​ក​គ្រៃ​​ផ្អែ​ម​​ហិ​ល​​

មតិយោបល់