ព័ត៌មានជាតិ

ដើម​ទង​​កំ​ណើត​បុណ្យ​ណូអែល​យ៉ាង​ដូច​​ម្តេច​?​

​បុណ្យ​ណូអែល (​នៅ​ភាសា​អង់គ្លេស បុណ្យ គ្រិស្ត​ម៉ាស​) ជា​បុណ្យ ទិវា​ប្រសូតិ របស់​ព្រះ​យេស៊ូ​គ្រិស​។ គ្រឹស្តសាសនិក ជន​នៅ​ទូទាំង​ពិភពលោក​តែងតែ ប្រារព្ធ​ពិធី​បុណ្យ​នេះ ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ដែលជា​ខួបកំណើត​របស់ ព្រះ​យ៉េ​ស៊ូ​គ្រឹ​ស្ត​។ នៅ​ទីក្រុង​ប៊ែត​ឡេ​ហ៊ែម (​ប៉ាឡេ​ស្ទីន​) ដែល​ជា​ទីកន្លែង​បង្កើត​គម្ពី​គ្រឹស្តសាសនា នៃ​កំនើត​ព្រះ​យ៉េ​ស៊ូ គ្រឹ​ស្ត​។​

​អ្វី​ទៅ​គ្រិស្ត​ម៉ាស ?

​នៅ​ស្រុក​បារាំង គេ​ហៅថា ណូអែល ដា​ណឺ​ម៉ាក ថា ជូ​ល អ៊ីតាលី​ថា ណា​តា​លេ អេ​ស្ប៉ាញ ថា ណាវី​ដា​ដ រុស្ស៊ី​ថា Roschdevtvo Kristovo ។​ល​។ ដែល​មានន័យ ប្រហាក់ប្រហែល​គ្នា​ថា ថៃ្ងកំណើត យេស៊ូ​គ្រិស្ត​។ តាម​លំដាប់​ថ្នាក់​សំខាន់ នៃ​ពិធី​សូត្រមន្ត របស់​សាសនា​គ្រិស្ត គ្រិស្ត​ម៉ាស មាន​សារសំខាន់ ទី ៤ បន្ទាប់​ពី​បុណ្យ អ៊ី​ស្ទ័រ ឬ ប៉ាក ដែល​ជា​បុណ្យ​រំ​ក​ថៃ្ង ព្រះ​យេស៊ូគ្រិស្ត រស់​ឡើង​វិញ បុណ្យផិន​ធិ​ខស្ត ប៉ង់​តឺកូត ឬ ថៃ្ង​នក្ខត្តឫក្ស គម្រប់ ៥០​ថៃ្ង ដែល​ជា​ថៃ្ង​ព្រះ​មេត្រីចិត្ត យាង​ចុះ​មក​ប្រទាន ឥទ្ធិ​ឫទ្ធិ ដល់​សាវ័ក​ព្រះ​យ៉េ​ស៊ូ គ្រឹ​ស្ត ឲ្យ​អាច​និយាយបាន ច្រើន​ភាសា ដើម្បី​សម្រួល​ដល់ ការផ្សព្វផ្សាយ​សាសនា នៅក្នុង​លោក​នេះ និង​បុណ្យ​មួយទៀត គឺ អេពី​ហ្វា​នី La fete des Rois ជា​ថៃ្ង​សម្ភោ​ធ ព្រះ​យេស៊ូ ត្រូវ​នឹង​ថៃ្ង​ទី ៦ ខែ​មករា ។ នេះ​បើ​តាម​កំណត់ នានា ខាង​សាសនា​គ្រិស្ត ដែល្ត​សូម​អនុញ្ញាត លើកយក​មក​ជម្រាប ដោយ​ពិត​ទៅ ថៃ្ងកំណើត ឬ ទិវា​ប្រសូតិ ព្រះ​យេស៊ូ ពុំ​មាន​នរណា​ដឹង ពិតប្រាកដ​ថា ជា​ថៃ្ង​ណា​មែនទែន នោះឡើយ​។​

​ប្រវត្តិ​

​បុណ្យ​គ្រិស្ត​ម៉ាស ឬ​ណូអែល ចាប់ផ្តើម​ប្រារព្ធ​ធ្វើ ប្រមាណ​ជា ២០០​ឆ្នាំ ក្រោយ គ្រិស្ត​សករាជ​។ កាលពី​ឆ្នាំ ២២១ ប្រវត្តវិ​ទូសម័យ ក្រុង​រ៉ូម ឈ្មោះ Sextus Julius Africanus បានកំណត់​ក្នុង​សៀវភៅ ប្រ​វតិ្ត​ពិភពលោក របស់គាត់ យក​ថៃ្ង ២៥ ធ្នូ ជា​ថៃ្ង​បុណ្យ​គ្រិស្ត​ម៉ាស​។ ដាយ​គ្រិស្ត​ម៉ាស នៅជាប់​នឹង​បុណ្យ រដូវ​រងា ដែល​ជា​ឱកាស សប្បាយរីករាយ របស់​ជនជាតិ​ជាច្រើន ក្នុង​តំបន់​ត្រជាក់ ចំហៀង​ខាងជើង នៃ​ពិភពលោក បុណ្យ​នេះ​ក៏​ចេះតែ​កើន ប្រជាប្រិយភាព ខ្លាំង​ឡើង ចាប់​ពី​សតវត្សរ៍ ទី ៤ រៀងមក ក្នុង​អាណាចក្រ​រ៉ូមុំ​ា​ង​។​

​យោង​តាម​សព្វវចនាធិប្បាយ Britannica និង ឯកសារ​ដទៃទៀត បុណ្យ​គ្រិស្ត​ម៉ាស បាន​ត្រូវ​រៀបចំ ឲ្យមាន​បែបបទ​ត្រឹមត្រូវ តាម​ពិធី​សាសនា កាលពី យុគ​កណ្តាល ហើយ ទម្លាប់​ចែកចាយ អំណោយ ឬ​ហ្គិ​ហ្វ​ត៍ ឬ កាដូ នោះ ក៏​កើត​មាន​ចាប់ពី សតវត្សរ៍ ទី ១៥ មក​។ នៅ​ប្រទេស អង់​គេ្ល​ស ក្រោយ​មាន​ការប្តូរ ទៅកាន់​និកាយ ប្រូតិ​ស្តង់ ក៏​មាន​ការហាម មិនឲ្យ​ធ្វើ​បុណ្យ គ្រិស្ត​ម៉ាស នៅ​អង់​គេ្ល​ស រួមទាំង ស្កត់​ឡែន​ដ៍ ឬ Ecosse និង ក្នុងចំណោម​និគមជន អង់​គេ្ល​ស នៅ​ទ្វីបអាមេរិក​ផងដែរ កាលពី​ឆ្នាំ ១៦៤៧ ។ ទាល់តែ ចូល​ដល់​ពាក់កណ្តាល សតវត្សរ៍​ទី ១៩ ហើយ ទើប​បុណ្យ គ្រិស្ត​ម៉ាស បាន​ទទួល​ប្រជាប្រិយភាព ឡើងវិញ ដោយ​បាន​ក្លាយ​ជា​បុណ្យ ដែល​មិនសូវ​ទាក់ទង នឹង​ខាង សាសនា ដូច​មុន​ទៀត តែ​ជា​បុណ្យ​រីករាយ ប្តូរ​អំណោយ​គ្នា ទៅវិញទៅមក ហើយ​ស៊ីផឹក​សប្បាយ ជួបជុំ​ញាតិមិត្ត ទៅវិញ​។​

ដើម​ទង​​កំ​ណើត​បុណ្យ​ណូអែល​យ៉ាង​ដូច​​ម្តេច​?​
ដើម​ទង​​កំ​ណើត​បុណ្យ​ណូអែល​យ៉ាង​ដូច​​ម្តេច​?​

​ប័ណ្ណ​ជូន​សព្វ​សាធុកា​រពរ ក្នុង​ឱកាស​បុណ្យ គ្រិស្ត​ម៉ាស និង​ចូលឆ្នាំថ្មី ដំបូងបង្អស់ បាន​កើត​មាន​ប្រមាណ​ជា ១៦០ ឆ្នាំ​មុន​នេះ ហើយ​គំនិត​ស្តីពី សាន្តា​ខ្លស Santa Claus ឬ Pere Noe ដែល​សើច ហូ ហូ ហូ ជិះ​គាវ​ទឹកកក អូស​ដោយ​សត្វ​រមាំង នាំ​កាដូ ចុះ​តាម​បំពង់​ផ្សែង ទៅ​ចែក​ឲ្យ កេ្មងៗ ដែល​ប្រព្រឹត្ត​ល្អ​នោះ ក៏​ចាប់ផ្តើម​ទទួល ប្រជាប្រិយភាព ពី​សតវត្សរ៍ ទី ១៩ នៅ​ក្រុង​ញូវយ៉ក ។ បុណ្យ​គ្រិស្ត​ម៉ាស នៅ ស​,​រ​,​អ​, បាន​ត្រូវ​ប្រកាស ជា​បុណ្យ​ជាតិ នៅ​ឆ្នាំ ១៨៧០ គឺ​៥ ឆ្នាំ ក្រោយ​សង្គ្រាម​ស៊ីវិល រវាង រដ្ឋ​ខាងជើង និង​ខាងត្បូង​។​

​នៅ​សតវត្សរ៍​ទី​១ នៃ គ្រិស្ត​ស័ក​រាជ ជំនឿ​ក្រៅ​សាសនា ទាំងអស់នេះ ក៏​ត្រូវ​សាសនា​គ្រិស្ត គ្របដណ្តប់ ព្រោះ សាសនា របស់ ជី​ស័ស ខ្រៃ​ស្ត៍ ពេលនោះ បានចាប់ផ្តើម រីក​រាលដាល គ្របដណ្តប់ អាណាចក្រ​រ៉ូមុំ​ា​ង ។ ក៏​ប៉ុ​នែ្ត ថៃ្ងកំណើត ឬ ទិវា​ប្រសូតិ ពិតប្រាកដ របស់ យេស៊ូ គ្រិស្ត ពុំ​មាន​នរណា ដឹង​ច្បាស់​ថា ជា​ថៃ្ង​ណា ឆ្នាំ​ណា ពិតប្រាកដ ឡើយ ដោយ​គ្មាន បញ្ជាក់​ឲ្យដឹង ក្នុង​គម្ពីរ​ប៊ី​ប្ល៍​។​ដោយសារ​ក្រុង​រ៉ូម បាន​ប្រារព្ធ ថៃ្ងកំណើត របស់ មី​ត្រា ទេវៈ​នៃ​ពន្លឺ នៅ​ថៃ្ង​ទី ២៥ ធ្នូ ជាទូទៅ ទើប​គេ​គិតថា គ្រិស្ត​សាសនិក នៅ​រ៉ូម ក៏​បាន​នាំគ្នា សន្មត​យក ថៃ្ង​នោះ ជា​ថៃ្ងកំណើត របស់ យេស៊ូ​គ្រិស្ត នោះ​ផង​ដែរ​។​នៅ​សតវត្សរ៍​ទី​៤ ស​មេ្តច​ប៉ាប ក្រុង​រ៉ូម ក៏​បាន​ប្រកាស ជា​ផ្លូវការ​ថា ថៃ្ង ២៥ ធ្នូ គឺជា​ទិវា​ប្រសូតិ របស់ ព្រះ​គ្រិស្ត​។​

​និយាយ​ពី​បុណ្យ​គ្រិស្ត​ម៉ាស ចាំបាច់​ត្រូវ​ស្គាល់ Santa Claus ឬ Pere Noel ដែល​គេ​តែង ពណ៌‌​នាថា ជា​បុរស​ចាស់ ពុកមាត់​ពុកចង្កា ស​ស្រមូម ដុះពោះ​ស្ពីង ស្លៀកពាក់ ខោអាវ​ពណ៌‌​ក្រហម ថែ​បស ជា​មនុស្ស​ចិត្តល្អ ដែល​មានផ្ទះ នៅឯ ប៉ូល ឬ អក្ខោ​សាន ខាងជើង ដែល​គ្របដណ្តប់ ទៅ​ដោយ​ទឹក​ក​។ ជនជាតិ​ហូ​ល្លង់​ដ៍ មាន​ទំនៀម​ស្គាល់ សន្ត​បុគ្គល ឈ្មោះ Saint Nicolas ឬ Sinterklaas ដែល​តែងតែ​ចែក​ស្ករ​គ្រាប់ និង អំណោយ​ផ្សេងៗ ឲ្យ​កូន​កេ្មង នៅ​ថៃ្ង​បុណ្យ ។ លុះ​ពួក ហុ​ល្លង​ដ៍ អន្តោប្រវេសន៍ ទៅ​នៅ​អាមេរិក គេ​ក៏​បាន នាំយក ជំនឿ​នោះ​ទៅ​ជាមួយ​ផង ហើយ​នៅ​សតវត្ស​ទី ១៩ អាមេរិក ក៏​បាន​ប្តូរ​ឈ្មោះ គាត់​ជា santa claus ឬ Saint Nicolas​។ នៅ​រៀងរាល់​យប់​ទី ២៤ រំលង​អធ្រាត្រ​ចូល ២៥ សាន្តា​ខ្លស នឹង​ជិះ គាវ​ទឹកកក ដឹក​កាដូ យក​ទៅ​ចែក​ឲ្យ​កូន​កេ្ម​ង ដែល​ប្រព្រឹត្ត​ល្អ មិន​ខ្ជិលច្រអូស ហើយ​ដែល​បាន​សរសេរ សំបុត្រ សូម​អំណោយ​ពី​គាត់​។ គេ​និយាយ​ប្រាប់ កូនកេ្មង​តូចៗ​ថា សា​ន្តា ចុះ​តាម​បំពង់​ផ្សែង យក​កាដូ ទៅ​ដាក់​នៅ​ក្រោម ដើម​ស្រល់ ដែល​គ្រួសារ​នី​មួយៗ តុបតែង​ដោយ​អំពូល​ភ្លើង ខ្សែបូ និង ផ្កាយ​ក្រដាស​ពណ៌‌ រួចហើយ សា​ន្តា ក៏​នឹង​ទទួលទាន​នំ និង​ទឹកដោះ ដែល​គេ​តែង​ដាក់​ថ្វាយ​គាត់ នៅ​លើ​តុ ។ ក្រៅពី​ថៃ្ង​បុណ្យ​នេះ សាន្តា​ខ្លស នឹង​នៅ​ផ្ទះ ជាមួយ​ភរិយា ហើយ​ផលិត គ្រឿង​លេង​ផ្សេងៗ ដោយ​មាន​ពួក ទេវតា​តូចៗ ជួយ​គាត់ ដើម្បី ទុក​សម្រាប់​ចែក ឲ្យ​កូន​កេ្មង នៅ​ឆ្នាំក្រោយ​ទៀត​។ មាន​និទាន​សៀវភៅ កំណាព្យ​ល្ខោន និង​ភាពយន្ត​ជាច្រើន រៀបរាប់​ពី​បុណ្យ គ្រិស្ត​ម៉ាស ដែល​ថ្វី​បើ​ជា​បុណ្យ​ខាង សាសនា​គ្រិស្ត ព្រោះ​ជា​ទិវា​ប្រសូតិ របស់​ព្រះ​យេស៊ូ តែ​ក៏​បាន​ក្លាយទៅជា​បុណ្យ នៃ​ទឹក​ចិត្តសប្បុរស​បុណ្យ នៃ​ការ​ចែកចាយ​អំណោយ​។​

​នៅ​ថ្ងៃ​បុណ្យ​ណូអែល អ្នកណា​ដែល​មិន​ទិញ​អ្វី​ចែកគ្នា គេ​តែង​ប្រដូច​ទៅ​នឹង សេដ្ឋី​កំណាញ់​ស្វិត ឈ្មោះ ស្គ្រូច ក្នុង​និទាន​របស់​ឆា​ល្ស៍ ឌិក​ខឹន​ស៍ ដែល​កំណាញ់ មហា​កំណាញ់ ទាល់តែ​ត្រូវ ខ្មោចលង ស្ទើរ​ស្លាប់​ស្ទើរ​រស់​។ សម័យមុន អំណោយ​បុណ្យ​គ្រិស្ត​ម៉ាស ច្រើន​ជា ប្រដាប់ កេ្មង​លេង គ្រឿង​ឧបករណ៍​អគ្គិសនី វិទ្យុ ទូរទស្សន៍ ស្លៀកពាក់ គ្រឿង​ឧបករណ៍​តន្ត្រី និង​កីឡា ។​ល​។ សព្វ​ថៃ្ង​ឲ្យ ហ្គិ​ហ្វ​ត៍​ខារ៍ត ជា​កាដូ កេ្មងៗ​ពេញចិត្ត ព្រោះ អាច​ទៅសែ្វង​រក ទិញ​របស់ ដែល​ពួកគេ​ពេញចិត្ត មែនទែន បាន​ដោយ​ខ្លួនឯង ។ យោង​តាម​តួលេខ របស់ សហព័ន្ធ ក្រុមហ៊ុន​លក់រាយ​ជាតិ នៅ​ឆ្នាំ ២០០៦ គេ​នឹង​លក់ ហ្គិ​ហ្វ​ត៍​ខារ៍ត បាន​ទាំងអស់​២៤៨០០​លាន​ដុល្លារ ច្រើនជាង ឆ្នាំ​ទៅ​មិញ ៦ ពាន់​លាន​ដុល្លារ​៕​

មតិយោបល់