ព័ត៌មានជាតិ

តើ​មាន​គ្រឿងបរិក្ខារ​យោធា និង​អាវុធ​ប្រភេទ​ណា​ខ្លះ​ដែល​ធ្លាក់​ក្នុង​ដៃ​ពួក​តាលីបង់​នៅ​ក្រោយ​ការ​ចាកចេញ​របស់​ទាហាន​អាមេរិក?

កងទ័ព​អាមេរិក​បាន​ចូល​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ជាមួយ​នឹង​គ្រឿងសព្វាវុធ​របស់​ពួក​គេ។ តែ​អ្វី​ដែល​នៅ​សេសសល់ គឺ​សុទ្ធសឹង​ជា​សម្ភារៈបរិក្ខារ និង​គ្រឿងសព្វាវុធ​ដែល​កងទ័ព​អាមេរិក​បាន​ទុក​ឲ្យ​កងទ័ព​អាហ្វហ្កានីស្ថាន។ កងទ័ព​អាហ្វហ្កានីស្ថាន​នេះ​មាន​ចំនួន ២០០ ០០០នាក់។ ដូច្នេះ​អស់​លោក​គិត​ស្រម៉ៃ​ទៅ​មើល ទ័ពអាហ្វហ្កានីស្ថាន​ចំនួន ២០០ ០០០នាក់​ដែល​បំពាក់​ដោយ​អាវុធ​ទំនើបៗ​ដូច​កងទ័ព​អាមេរិកាំង។

នៅ​ក្នុង​ចំណោម​អាវុធ​ទំនើបៗ​ទាំង​អស់​នេះ មាន​មួយ​ភាគ​ធំ​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ពួក​តាលីបង់។ ដូច្នេះ​គេ​ត្រូវ​តែ​ធ្វើ​ការ​កម្ទេច​វា​ចោល ពិសេស​អាវុធ​ធុនធ្ងន់ ដូច​ជា​ឧទ្ធម្ភាគចក្រ ឬ​មួយ​ក៏​យន្តហោះចម្បាំង។ តាម​ពិត​ទៅ វា​ហាក់​ដូច​ជា​មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ទេ ព្រោះ​សម្ភារៈ​បរិក្ខារ​នៅ​សេសសល់​ដែល​បាន​ចែកចាយ​នៅ​ទូទាំង​ប្រទេស​ទៅ​ឲ្យ​កម្លាំងទ័ព​អាហ្វហ្កានីស្ថាន គឺ​មាន​ច្រើន​ជា​រថយន្ត​ធុនស្រាល និង​មាន​អាវុធ​ធុន​ស្រាល​រាប់ពាន់​ដើម។

គេ​ពិត​ជា​ពិបាក​គ្រប់គ្រង និង​កម្ទេច​អាវុធ​ធុនស្រាល​ទាំង​អស់​នេះ​ណាស់ ព្រោះ​មួយ​ភាគ​ធំ​នៃ​អាវុធ​ទាំង​អស់​នេះ​ត្រូវ​បាន​កម្លាំងទ័ព​អាហ្វហ្កានីស្ថាន​បោះបង់​ចោល​នៅ​លើ​សមរភូមិ។ ដូច្នេះ​អាវុធ​ទាំង​អស់​នេះ​នៅ​ប្រើ​ការ​កើត​នា​ពេល​នេះ ៕

 

ប្រភព៖​​​​​​ RFI

 

មតិយោបល់