ព័ត៌មានជាតិ

ភ្លើងឆេះគល់ជញ្រាំងតាមវាលស្រែភ្ញាក់ផ្អើលនៅខណ្ឌកំបូល

ភ្នំពេញ: ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ កាលពីវេលាម៉ោង ១និង០០នាទីរសៀល មានករណីភ្លើងឆេះគល់ជញ្រាំងតាមវាលស្រែ ស្ថិតក្នុងភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ

ដោយមានកម្លាំងប៉ុស្ដិ៍ភ្លើងឆេះរទេះ និងប៉ុស្ដិ៍ប្រទះឡាង បានសហការជាមួយកម្លាំងប្រជាការពារសង្កាត់ទាំងពីរ ចុះជួយទប់ស្កាត់កុំឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងពន្លត់គ្រប់គ្រងសភាពការណ៍ ពន្លត់ភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃខែឆ្នាំដដែល
ទំហំខូចខាតផ្ទៃដីសរុបប្រមាណជិត ១៥ហិចតា (ដីវាលស្រែនិងដីទួលដំបូក)
ក្រោយកើតហេតុមិនមានប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋទេ៕

 

មតិយោបល់