បន្ទាប់ពីដំណើរការប្រតិបត្តិការរបស់ខ្លួនអស់រយៈពេល ១៥ឆ្នាំ នៅពេលនេះ Yahoo បានបិទការិយាល័យនៅក្នុងប្រទេសកូរ៉េខាងត្បូងជាស្ថាពរ។
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Yahoo នៅថ្ងៃនេះបានឲ្យដឹងថា ចាប់ពីថ្ងៃទី៣១ខែធ្នូនេះតទៅ ក្រុមហ៊ុន Yahoo បានបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េខាងត្បូង ពោលគឺរាល់ផលិតផល សេវាកម្ម និងប្រតិបត្តិការទាំងឡាយលែងមានទៀតហើយ។
មុននឹងបិទការិយាល័យនេះ អ្នកស្រី Marissa Mayer នាយកប្រតិបត្តិ Yahoo បានប្រកាសកាលពីខែតុលាថា នឹងបិទការិយាល័យនៅកូរ៉េខាងត្បូង ហើយនៅថ្ងៃនេះ ដល់ពេលដែលត្រូវបិទ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Yahoo បានបើកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងតាំងពីឆ្នាំ ១៩៩៧៕
ព័ត៌មានជាតិ
មតិយោបល់